Friday, August 22, 2025
Homeព័ត៌មានជាតិប្អូន​ស្រវឹង​អុក​ឡុក​ក្នុង​ផ្ទះ បង​ថ្លៃ​វ៉ៃ​បែក​ក្បាល

ប្អូន​ស្រវឹង​អុក​ឡុក​ក្នុង​ផ្ទះ បង​ថ្លៃ​វ៉ៃ​បែក​ក្បាល

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏រករឿងអុកឡុកពេញផ្ទះ រហូត ដល់បុរសជាបងថ្លៃ២នាក់ ទប់កំហឹងមិនបាន ក៏ ព្រួតគ្នាដេញវ៉ៃ បណ្តាលឱ្យបែកក្បាលហូរឈាម ស្រោចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ចំណុចផ្ទះលេខ២៧ ផ្លូវលេខ៤៩៦ ក្រុម១០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជនរងគ្រោះដែលត្រូវបងថ្លៃព្រួតវ៉ៃបែក ក្បាល មានឈ្មោះឆាយ ឧត្តម អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនបង្កទាំង២នាក់ រួមមាន ទី១ឈ្មោះ ថេង សាវុធ អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូកង់៣ និងទី២ឈ្មោះហេង សុគន្ធ អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅផ្ទះកើតហេតុខាង លើជាមួយគ្នា។

តាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ជនបង្កហេតុទាំង២នាក់ ដែលត្រូវជាបងថ្លៃរបស់ ខ្លួនបានព្រួតគ្នាទាញទួណឺវីស និងសោដោះរថយន្ត ដេញវ៉ៃរូបគេ បណ្តាលឱ្យបែករយះក្បាលខាង ក្រោយ ចំនួន២កន្លែង ទើបរូបគេរត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយហៅបងថ្លៃទាំង ២នាក់ ទៅអប់រំកុំឱ្យប្រើហិង្សាមកលើរូបគេ ទៀត និងមិនចង់ប្តឹងផ្តល់ឱ្យជាប់ទោសទណ្ឌ អ្វីទេ ព្រោះសុទ្ធតែជាបងប្អូននឹងគ្នា។

ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បាន បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពី ជនរងគ្រោះ នៅវេលាម៉ោង១១និង៣០នាទី ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ច ក៏ចុះឃាត់ខ្លួនជនបង្កហេតុទាំង២នាក់ យកមក សាកសួរនៅប៉ុស្តិ៍នគរបាល។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុទាំង ២នាក់ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះត្រូវ ជាសាច់ថ្លៃរបស់ពួកគាត់ តែជនរងគ្រោះរូបនេះ ឧស្សាហ៍ផឹកស្រាស្រវឹង និងរករឿងអុកឡុក នៅក្នុងផ្ទះខ្លាំងណាស់ រហូតដល់ថ្ងៃកើតហេតុ ពួកគាត់ទប់ចិត្តមិនបានក៏ជ្រុលវ៉ៃម្នាក់១ដៃទៅ ទុកជាការព្រមាន តែមិនបានប្រើទួណឺវីស និង កូនសោដោះរថយន្តដូចការចោទប្រកាន់នោះ ទេ។

ក្រោយពីសាកសួរដឹងដំណើររឿងរួចមក សមត្ថកិច្ចបានធ្វើការអប់រំភាគីទាំង២ ឱ្យឈប់ បង្កហិង្សាដាក់គ្នា និងឈប់ផឹកស្រាស្រវឹង អុកឡុកក្នុងផ្ទះតទៅទៀត ហើយការរស់នៅជាមួយ គ្នា ត្រូវមានការយោគយល់ អន់ឱន អាធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ទើបរកសេចក្តីសុខឃើញ៕

RELATED ARTICLES