Wednesday, April 24, 2024
Homeព័ត៌មានជាតិបង្ក្រាប​​ទូក​​នេសាទ​​វៀត​​ណាម នៅ​​ស្រុក​​បុរី​ជល​សា ផ្ទុះ​​អាវុធ​​ស្លាប់​​ម្នាក់

បង្ក្រាប​​ទូក​​នេសាទ​​វៀត​​ណាម នៅ​​ស្រុក​​បុរី​ជល​សា ផ្ទុះ​​អាវុធ​​ស្លាប់​​ម្នាក់

ខេត្តតាកែវ ៖ ទូកនេសាទរបស់ជនជាតិ វៀតណាមប្រមាណ10គ្រឿង ដែលបានឆ្លង ដែនចូលមកធ្វើការនេសាទលើដែនទឹករបស់ ប្រទេសកម្ពុជា ដោយខុសច្បាប់ ត្រូវបានមន្ត្រី ជលផល សហការជាមួយមន្ត្រីយោធាស្រុកបុរីជលសាបើកប្រតិបត្តិការបង្ក្រាប រហូតដល់កើត មានការផ្ទុះអាវុធ បណ្តាលឱ្យជនជាតិវៀតណាម ស្លាប់ម្នាក់ និងរងរបួស3នាក់។ ប្រតិបត្តិការបង្ក្រាបទូកនេសាទវៀតណាម ខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាយប់ ថ្ងៃទី14 ខែកក្កដា ឆ្នាំ2016 នៅចំណុចភូមិ សង្គមថ្មី ឃុំកំពង់ក្រសាំង ស្រុកបុរីជលសា។

ជនជាតិវៀតណាមដែលឆ្លងដែនចូលមក នេសាទខុសច្បាប់ និងត្រូវសមត្ថកិច្ចបង្ក្រាប រហូតឈានដល់ផ្ទុះអាវុធ បណ្តាលឱ្យបាត់បង់ ជីវិតនោះមានឈ្មោះអាលាប ភេទប្រុស អាយុ 26ឆ្នាំ រស់នៅភូមិយិនទៀង សង្កាត់នូយសាម ក្រុងចូវដុក ប្រទេសវៀតណាម។ ចំណែកជនរងគ្រោះចំនួន3នាក់ ផ្សេងទៀត រួមមាន ទី1-ឈ្មោះអាឡើយ ភេទប្រុស អាយុ32ឆ្នាំ រស់នៅ ភូមិយិនទៀង សង្កាត់នូយសាម ក្រុងចូវដុក ប្រទេសវៀតណាម ទី2-ឈ្មោះឡេ យ៉ាំងដាក ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិយិនលេហាយ សង្កាត់នូយសាម ក្រុងចូវដុក ប្រទេស វៀតណាម និងទី4-ឈ្មោះអាញ្ញាំ ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិយិនទៀង សង្កាត់ នូយសាម ក្រុងចូវដុក ប្រទេសវៀតណាម។

តាមប្រភពពីអាជ្ញាធរស្រុកបុរីជលសា បានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី14 ខែ កក្កដា ឆ្នាំ2016 មន្ត្រីជលផល សហការជា- មួយមន្ត្រីយោធាស្រុកបុរីជលសា អមដោយ ប្រជាពលរដ្ឋជាអ្នកនាំផ្លូវផងនោះ បានធ្វើការ ចុះល្បាត និងត្រួតពិនិត្យមើលពីសកម្មភាព នេសាទខុសច្បាប់ នៅក្នុងមូលដ្ឋានកើតហេតុ ខាងលើ។ លុះពេលចុះទៅដល់ ស្រាប់តែប្រទះ ឃើញមានទូកនេសាទរបស់ជនជាតិវៀតណាម ចំនួន10គ្រឿង បានឆ្លងដែនចូលមកនេសាទ ដោយខុសច្បាប់នៅលើដែនទឹកនៃប្រទេស កម្ពុជា។

ប្រភពដដែលបន្តថា បន្ទាប់ពីប្រទះឃើញ សកម្មភាពនេសាទខុសច្បាប់បែបនេះ កម្លាំង សមត្ថកិច្ចបានធ្វើការហាមឃាត់ ប៉ុន្តែត្រូវបាន ក្រុមជនជាតិវៀតណាមទាំងនោះ បានព្យាយាម ប្រើឧបករណ៍ឆក់មកលើមន្ត្រីសមត្ថកិច្ច ទើប សមត្ថកិច្ចសម្រេចចិត្តផ្ទុះអាវុធ ដើម្បីបង្ក្រាប និង ដើម្បីការពារខ្លួន បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងរងរបួស3នាក់ផ្សេងទៀត។

ប្រភពខាងលើ បញ្ជាក់ថា ជនជាតិវៀត- ណាមទាំង3នាក់ ដែលរងរបួសនោះ ត្រូវបាន សមត្ថកិច្ចនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តសិន មុននឹងនាំខ្លួនមកធ្វើការសាកសួរ។ ប៉ុន្តែនៅព្រឹកថ្ងៃទី15 ខែកក្កដា ឆ្នាំ2016 ខាងភាគីវៀតណាម បានប្រាប់មកខាងភាគី កម្ពុជាថា មានជនជាតិរបស់ពួកគេ2នាក់បានស្លាប់។

យ៉ាងណា អាជ្ញាធរស្រុកបុរីជលសា បាន អះអាងថា ខាងមន្ត្រីជលផលកម្ពុជាម្នាក់ ដែល ចុះប្រតិបត្តិការបង្ក្រាបទូកនេសាទវៀតណាម ខុសច្បាប់នោះ ក៏បានទទួលរងរបួសផងដែរ ខណ³ ដែលត្រូវជនជាតិវៀតណាមទាំងនោះបានតដៃ ដោយប្រើឧបករណ៍ឆក់ ហើយពេលនេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ៕

ដោយ ៖ វុធ

IMG-20160715-WA0002

RELATED ARTICLES