ខេត្តព្រះសីហនុ ៖ យុវជន៣នាក់ ជិះម៉ូតូដឹកគ្នាដោយល្បឿនលឿន រួចក៏ជ្រុលចង្កូតបុក ម៉ូតូបុរសម្នាក់យ៉ាងពេញទំហឹង បណ្តាលឱ្យរង– របួសធ្ងន់ទាំង៤នាក់ តែអកុសលដោយសារតែ បុរសចំណាស់មានសភាពធ្ងន់ធ្ងរពេក ទើបដាច់ ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងមន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចអាងក្រពើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មាន ឈ្មោះលឹម ហេង អាយុ៤៧ឆ្នាំ មានលំនៅក្នុង ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមាន ស្រុកកំណើត នៅឃុំដំណាក់ចង្អើរ ស្រុកដំណាក់ ចង្អើរ ខេត្តកំពត។ ចំណែកយុវជនដែលរងរបួស ធ្ងន់ទាំង៣នាក់ រួមមាន ទី១–ឈ្មោះឡាយ សារ៉េត អាយុ២២ឆ្នាំ ស្នាក់នៅម្តុំទំនប់រលក ក្រុងព្រះ– សីហនុ ចំណែក២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ នៅឡើយ។
តាមសម្តីយុវជនដែលរងរបួសធ្ងន់ ឈ្មោះ ឡាយ សារ៉េត បានរៀបរាប់ប្រាប់ថា នៅមុន ពេលកើតហេតុ ពួកគេមានគ្នា៣នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាកស្មាស់វិ គ្មានពាក់ស្លាកលេខ ចេញពីផែ៥២ (ទំនប់រលក) ឆ្ពោះទៅផ្សារលើ បំណងទៅយកលុយគេ តែពេលធ្វើដំណើរមក ដល់ចំណុចកើតហេតុ ក៏បុកគ្នាជាមួយនឹងម៉ូតូ មួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី ឆ្នាំ២០០៨ ពាក់ស្លាកលេខ ព្រះសីហនុ 1B-3418 បើកបរដោយបុរសម្នាក់ យ៉ាងពេញទំហឹង បណ្តាល ឱ្យរងរបួសធ្ងន់ទាំងអស់គ្នាតែម្តង។
សមត្ថកិច្ចចរាចរណ៍ដែលចុះអន្តរាគមន៍ ដល់ទីតាំងកើតហេតុ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេពុំទាន់ដឹងថា ភាគី ណាជាអ្នកបង្កនោះទេ គ្រាន់តែដឹងថា ភាគីទាំង សងខាងសុទ្ធតែរងរបួសធ្ងន់ដូចគ្នានិងត្រូវបាន សមត្ថកិច្ចប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ ដើម្បីសង្គ្រោះជីវិត តែអកុសលភាគីបុរស ដែលជិះម៉ូតូហុងដា ឌ្រីម រងរបួសធ្ងន់ពេកក៏ ដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។ ចំណែក ភាគីម៉ូតូស្មាស់ជិះគ្នា៣នាក់ រងរបួសធ្ងន់ដូចគ្នា និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំនួន២ គឺមន្ទីរពេទ្យរស្មីកំពង់សោម និងមន្ទីរពេទ្យបង្អែកចម្ការចេក ដើម្បីសង្គ្រោះជីវិត។
បន្ទាប់ពីធ្វើការវាស់វែងរួច សមត្ថកិច្ចបាន អូសយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕