Sunday, March 23, 2025
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីកូរ៉េខាងត្បូង យុន សឹកយឹល តុលាការប.../ញ្ជាឱ្យដោះលែងពីពន្ធនាគារ

ប្រធានាធិបតីកូរ៉េខាងត្បូង យុន សឹកយឹល តុលាការប…/ញ្ជាឱ្យដោះលែងពីពន្ធនាគារ

កូរ៉េខាងត្បូង ៖ តុលាការកូរ៉េខាងត្បូង បានបញ្ជាឱ្យដោះលែងប្រធានាធិបតី យុន សឹកយឹល (Yoon Seok-yeol) ពីពន្ធនាគារ បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីខែមករា ដោយសារតែការប្រកាសច្បាប់អាជ្ញាសឹកខុសច្បាប់ កាលពីចុងឆ្នាំ២០២៤។

តាមប្រភព CNN បានរាយការណ៍នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ថា តុលាការក្រុងសេអ៊ូល បានបញ្ជាឲ្យដោះ លែងលោក យុន សឹកយឹល ពីពន្ធនាគារ ដោយនៅក្នុងសាលក្រមតុលាការបញ្ជាក់ថា ឧក្រិដ្ឋកម្មនេះ គឺជាអំពើក្បត់ជាតិ វាមិនស្ថិតនៅក្រោមអំណាចស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) ដែលជាទីភ្នាក់ងារដែលបានស្នើសុំដីកាចាប់ខ្លួន លោកយុន សឹកយឹល នោះទេ។

តុលាការ ក៏បានចោទសួរថា តើដីកាចោទប្រកាន់ពីបទក្បត់ជាតិ ត្រូវបានគេប្តឹងដែរឬទេ បន្ទាប់ពីរយៈពេលឃុំខ្លួនជនជាប់ចោទ បានផុតកំណត់? ជាលទ្ធផល តុលាការបានសម្រេចលុបចោលដីកាចាប់ខ្លួនលោកយុន សឹកយឹល ។

មេធាវីរបស់លោកយុន សឹកយឹល បានសរសើរការសម្រេចចិត្តនេះ ដោយបានចេញសេចក្តីថ្លែងការណ៍មួយថា តុលាការ បានកំណត់និយមន័យយ៉ាងត្រឹមត្រូវ ពន្យល់ពីអ្វីដែលជាច្បាប់ និងគោលការណ៍ ហើយសាលក្រមនេះ បង្ហាញថា នីតិរដ្ឋ នៅតែមានក្នុងប្រទេសនេះ។

ដីកាបញ្ជាឲ្យដោះលែងនេះ ធ្វើឡើងស្របពេលដែលតុលាការធម្មនុញ្ញ កំពុងពិចារណាលើការកាត់ទោសទម្លាក់លោកប្រធានាធិបតី យុន សឹកយឹល ចេញពីតំណែងជាអចិន្ត្រៃយ៍។ សវនាការចុងក្រោយ ត្រូវបានបញ្ចប់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយសាលក្រមត្រូវបានគេរំពឹងថា នឹងចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានថ្ងៃខាងមុខ៕

RELATED ARTICLES