Sunday, March 23, 2025
Homeព័ត៌មានអន្តរជាតិចោរចិញ្ចៀនពេជ្រតម្លៃ៧៧ម៉ឺនដុល្លារ ភ័../យប៉ូលិសដេញចាប់ លេបចូលពោះ

ចោរចិញ្ចៀនពេជ្រតម្លៃ៧៧ម៉ឺនដុល្លារ ភ័../យប៉ូលិសដេញចាប់ លេបចូលពោះ

សហរដ្ឋអាមេរិក ៖ ជនសង្ស័យម្នាក់ បានចូលទៅហាងលក់គ្រឿងអលង្ការដ៏ល្បីមួយ នៅរដ្ឋផ្លរីដា (Florida) សហរដ្ឋអាមេរិក ធ្វើជាអ្នកទិញ បានសុំមើលចិញ្ចៀនពេជ្រ លុះអ្នកលក់ភ្លេចខ្លួន បានឆក់យកចិញ្ចៀនពេជ្រ រត់គេច ហើយដោយភ័យនឹងប៉ូលិសដេញចាប់ ក៏បានលេបចិញ្ចៀនពេជ្រ ២វង់ តម្លៃ៧៧ម៉ឺនដុល្លារ ចូលក្នុងពោះ។ ប៉ុន្តែនៅទីបំផុតនៅតែមិនអាចគេចខ្លួនបាន ហើយបន្ទាប់ត្រូវចាប់ខ្លួន យកមកថតកាំរស្មីអ៊ិច បានរកឃើញចិញ្ចៀនពេជ្រ ចំនួនពីរវង់ នៅក្នុងពោះរបស់ជនសង្ស័យ ។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ថា ប៉ូលីសរដ្ឋផ្លរីដា បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបានឆក់គ្រឿងអលង្ការពេជ្រ ពីហាង Tiffany & Co ក្នុងទីក្រុងអ័រឡែនដូ (Orlando) ដោយធ្វើជាសុំមើលចិញ្ចៀនពេជ្រ ហើយឆ្លៀតឱកាសដែលបុគ្គលិកបានយកចិញ្ចៀនពេជ្រ ២វង់ មកឲ្យមើល ជនសង្ស័យបានឆក់យកចិញ្ចៀនពេជ្រ ២វង់ ដែលមានតម្លៃប្រមាណ ៧៧០ ០០០ដុល្លារអាមេរិក នោះ រត់គេចខ្លួន។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ ដោយភ័យនឹងប៉ូលិសដេញចាប់ ជនសង្ស័យបានលេបចិញ្ចៀនពេជ្រ ២វង់ ដែលមានតម្លៃសរុបប្រមាណ ៧៧០ ០០០ដុល្លារអាមេរិកនោះ ចូលក្នុងពោះបាត់។ ក្រោយមកជនសង្ស័យត្រូវបានជាប់ខ្លួន តែរកវត្ថុតាង ចិញ្ចៀនពេជ្រដែលបាត់នោះមិនឃើញទេ។ បន្ទាប់ពីត្រូបានសួរចម្លើយជាច្រើនម៉ោង ទើបជនសង្ស័យសារភាពថា ខ្លួនបានលេបចិញ្ចៀនពេជ្រ ២វង់នោះ ចូលក្នុងពោះបាត់ហើយ ។ ក្រោយមក ប៉ូលិសបាននាំជនសង្ស័យទៅថតកាំរស្មីអ៊ិច ក៏បានឃើញចិញ្ចៀនពេជ្រ នៅក្នុងពោះមែន។

ជានសង្ស័យជាចោរលួចចិញ្ចៀនពេជ្រ វ័យ ៣២ឆ្នាំ មកពីរដ្ឋតិចសាស់ ខាងលើ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES