Wednesday, March 12, 2025
Homeព័ត៌មានអន្តរជាតិមេដឹកនាំកូរ៉េខាងជើង ទស្សនានាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ លើកដំបូង

មេដឹកនាំកូរ៉េខាងជើង ទស្សនានាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ លើកដំបូង

កូរ៉េខាងត្បូង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនាកន្លែងផលិតនាវាមុជទឹកនុយក្លេអ៊ែរ ជាលើកដំបូង និងត្រៀមបង្ហាញចេញទូកថ្មីដែលកំពុងសាងសង់ ដើម្បីបំភិតបំភ័យប្រទេសសត្រូវ ដូចជាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

តាមប្រភពទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថា លោកគីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង បានទៅទស្សនាកន្លែងផលិតនាវាមុជទឹក ជាលើកដំបូង ត្រៀមបង្ហាញនាវាមុជទឹកបំពាក់កាំជ្រួចយុទ្ធសាស្ត្រដើរដោយថាមពលនុយក្លេអ៊ែរ។ កន្លែងផលិតកប៉ាល់នុយក្លេអ៊ែរនេះ ត្រូវបានចាត់ទុកជាឧបករណ៍ដែលអាចបង្កការគំរាមកំហែងផ្នែកសន្តិសុខយ៉ាងធំដល់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់កន្លែងផលិតនាវា លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសកូរ៉េខាងជើង មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវនាវាចម្បាំងលើផ្ទៃទឹក និងក្រោមទឹក ក្នុងពេលដំណាលគ្នា។ ទោះបីជាយ៉ាងណា របាយការណ៍ព័ត៌មាន មិនបានបញ្ជាក់ច្បាស់លាស់នោះទេថា តើកន្លែងផលិតនាវានេះ នៅឯណា?

ការចេញផ្សាយរូបភាពនៃនាវាមុជទឹក ដើរដោយថាមពលនុយក្លេអែរ របស់កូរ៉េខាងជើង កើតឡើងតែមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួម ប្រចាំឆ្នាំ រយៈពេល ១១ថ្ងៃ បានចាប់ផ្តើម ដែលកូរ៉េខាងជើង បាននិយាយថា សមយុទ្ធនេះ ជាទង្វើបង្កហេតុដ៏គ្រោះថ្នាក់៕

RELATED ARTICLES