Sunday, November 24, 2024
Homeនយោបាយរាជរដ្ឋាភិបាលកម្ពុជា ចេញ​សា​រាចរ ណែ​នាំ​ស្តីពី​ការ​រៀប​ចំទិវាវប្ប​ធម៌​ជាតិ៣ មីនា ២០១៧

រាជរដ្ឋាភិបាលកម្ពុជា ចេញ​សា​រាចរ ណែ​នាំ​ស្តីពី​ការ​រៀប​ចំទិវាវប្ប​ធម៌​ជាតិ៣ មីនា ២០១៧

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញ សារាចរណែនាំ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៩ ឆ្នាំ២០១៧ ក្រោមប្រធាន- បទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងន័យជំរុញ យុវជន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមលើក កម្ពស់ការថែរក្សាការពារវប្បធម៌ជាតិ ព្រមទាំង អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ប្រកបដោយ និរន្តរភាព។

សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ០១.សរណន ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ ២៥០១៧ ដែលចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ- កម្ពុជា ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៩ ឆ្នាំ២០១៧ នោះ មានខ្លឹមសារថា “ទិវាវប្បធម៌ជាតិ ៣មីនា គឺជាទិវាដ៏សំខាន់ មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាល តែងតែបានយកចិត្តទុកដាក់រៀបចំប្រារឰពិធី ឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសយើង ដែលបានបន្សល់ទុកមរតកវប្បធម៌ដ៏សម្បូរបែប ដល់កូនចៅជំនាន់ក្រោយ។ ការប្រារឰទិវាវប្ប- ធម៌ជាតិនេះ ជាការជំរុញការផ្សព្វផ្សាយការ ផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើន រំព្ញកបំផុសស្មារតីស្រឡាញ់វប្បធម៌ និងមនសិការ ស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស យុវជន ដែលជាទំពាំងស្នងប្ញស្សី មានកាតព្វកិច្ច ថែរក្សាការពារឱ្យស្ថិតស្ថេរគង់វង្សនូវសម្បត្តិ វប្បធម៌ជាតិ និងវប្បធម៌ចម្រុះរបស់សហគមន៍ ជនជាតិនៅព្រះរាជាណាចក្រកម្ពុជា។

អនុលោមតាមស្មារតីខាងលើ រាជរដ្ឋា- ភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ឱ្យប្រារឰទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៩ ឆ្នាំ២០១៧ ដោយរក្សាប្រធានបទដដែល ដូច ឆ្នាំ២០១៦ គឺ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងន័យជំរុញឱ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋ ទាំងអស់ ចូលរួមអនុវត្តឱ្យបានសម្រេចនូវគោល បំណងជាសារវន្តដូចខាងក្រោម ៖

-បង្កើនការស្រឡាញ់ និងមានស្មារតីចូល រួមកាន់តែសកម្មថែមទៀតក្នុងការផ្ទេរនិងទទួល យកនូវចំណេះ ជំនាញបច្ចេកទេសសិល្បៈ វប្បធម៌ សំដៅលើកកម្ពស់ការថែរក្សាការពារវប្បធម៌ ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជា ឱ្យបាន ស្ថិតស្ថេរគង់វង្ស ដែលជាមូលដ្ឋាននៃសាមគ្គី- ភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខ- សាន្តរបស់សង្គមជាតិ។

-លើកកម្ពស់ការយល់ដឹងកាន់តែច្បាស់ ពីតម្លៃពិតនៃវប្បធម៌ជាតិយើង ដែលជាប្រភព ធនធានមិនចេះរីងស្ងួតប្រកបដោយសក្តានុពល ខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតសេវាកម្ម និងផលិតផល វប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និង ទេសចរណ៍។

-បង្កើនការចូលរួមយ៉ាងសកម្មថែមទៀត ក្នុងការសិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុក ឱ្យបានគង់វង្ស នូវឯកសារទាំងអស់ ជាពិសេស យុវជនឱ្យខិតខំបង្កបង្កើនស្នាដៃវប្បធម៌ថ្មីៗ ប្រកបដោយគុណភាពខ្ពស់ក្នុងការចូលរួមអភិ វឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។

-ជំរុញការចូលរួមរបស់យុវជន ក្នុងការ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងលើក ស្ទួយវប្បធម៌ចម្រុះឱ្យទទួលបាននូវវឌ្ឍនភាព ប្រកបដោយនិរន្តរភាពដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនា ពណ៌សម្បុរ”។

សារាចរណែនាំដដែលបានបន្តថា “ដើម្បី ឱ្យការប្រារឰទិវាវប្បធម៌ជាតិ ៣មីនា លើកទី ១៩ ឆ្នាំ២០១៧ ក្រោមប្រធានបទ “យុវជន ដើម្បីវប្បធម៌ជាតិ” ប្រព្រឹត្តទៅប្រកបដោយ ជោគជ័យរាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចតទៅ ៖

១-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវ សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរដែនដី ដែលជាសមាជិកគណៈកម្មការអន្តរក្រសួងរៀបចំ ទិវាវប្បធម៌ជាតិ ៣មីនា និងបណ្តាអង្គការជាតិ អង្គការអន្តរជាតិ សហគ្រាសរដ្ឋ និងឯកជន រៀបចំទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០១៧ នេះ ឱ្យបានអធិកអធម។ នៅតាមរោងចក្រសហ- គ្រាស និងគ្រប់លំនៅដ្ឋានប្រជាពលរដ្ឋ ត្រូវ លើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក បិទ គំនូរផ្សាយ (Poster) តាមទីកន្លែងដងផ្លូវ សាធារណៈ ទីលានសាធារណៈ អង្គភាព និង លំនៅឋានរបស់ខ្លួនឱ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃ ទី០១ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧។

២-ក្រសួងព័ត៌មាន ត្រូវរៀបចំកម្មវិធី ផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមបណ្តាញ សារព័ត៌មានជាតិ និងឯកជន រួមមានវិទ្យុ ទូរទស្សន៍ កាសែត និងទស្សនាវដ្តី នូវខ្លឹមសារនៃ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៩ ព្រមទាំង ឯកសារពាក់ព័ន្ធ ដើម្បីបំផុសឱ្យសាធារណជន យល់ដឹង និងចូលរួមកាន់តែសកម្មថែមទៀត ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ លើក ស្ទួយវប្បធម៌ជាតិ សីលធម៌សង្គម និងចេះរួម រស់ជាមួយគ្នាដោយភាពសាមគ្គីជាធ្លុងមួយ មិន ប្រកាន់និន្នាការនយោបាយស្របតាមប្រធាន- បទ “យុវជនដើម្បីវប្បធម៌ជាតិ”។

៣-ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការ រៀបចំកម្មវិធីប្រកួតប្រជែងក្នុងមជ្ឈដ្ឋាននិស្សិត សិស្ស តាមរយៈការបង្កើតសកម្មភាព ការប្រឡង គូរគំនូរ និងចូលរួមប្រឡងក្នុងមហោស្រពសិល្បៈ វប្បធម៌ ដោយផ្តោតទៅលើប្រធានបទ “យុវជន ដើម្បីវប្បធម៌ជាតិ”។

៤-ក្រសួងទេសចរណ៍ ត្រូវធ្វើការផ្សព្វផ្សាយនូវខ្លឹមសារទេសចរណ៍វប្បធម៌ ឱ្យបាន ទូលំទូលាយ តាមគ្រប់រូបភាព ជាពិសេស ក្នុង ចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាម រយៈទីភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍គ្រប់ប្រភេទសំដៅបង្កើនការទាក់ទាញ។

៥-ក្រសួងការបរទេស និងសហប្រតិបត្តិ- ការអន្តរជាតិ ត្រូវណែនាំដល់គ្រប់ឯកអគ្គរាជ- ទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសនៃព្រះ រាជាណាចក្រកម្ពុជាប្រចាំនៅបរទេសឱ្យរៀបចំ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៩ ឆ្នាំ២០១៧។

៦-ក្រសួងធម្មការ និងសាសនា ត្រូវបំផុស ចលនាព្រះសង្ឃ និងគ្រប់សាសនិក ឱ្យរៀបចំ កម្មវិធីផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៩ ឆ្នាំ២០១៧ នៅតាមទីអារាម ព្រះវិហារ មណ្ឌលវិបស្សនា និងទីសក្ការៈផ្សេងៗ។

៧-អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិ ព្រះវិហារត្រូវរំលេចឡើងនូវខ្លឹមសារការងារ ដ៏ជោគជ័យរបស់ស្ថាប័ននីមួយៗ ក្នុងការថែរក្សា ការពារ និងអភិរក្សឱ្យបានគង់វង្សនូវបេតិកភណ្ឌវប្បធម៌ជាតិដ៏វិសេសវិសាលប្រកបដោយ ទិដ្ឋភាពរស់រវើក និងមានតម្លៃលេចធ្លោជា សាកល ដើម្បីអប់អរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៩ ឆ្នាំ២០១៧ ឱ្យកាន់តែអធិកអធម។

៨-សាលារាជធានី ខេត្ត ត្រូវចូលរួមជួយ ឧបត្ថម្ភគាំទ្រ និងបង្កលក្ខណៈ ឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរៀបចំពិធីមីទ្ទិញអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៩ ឆ្នាំ២០១៧ នៅក្នុងដែនដីរបស់ខ្លួន ដោយមានកម្មវិធី សម្តែងសិល្បៈទស្សន៍យភាពជូនសាធារណជន ទស្សនាកម្សាន្ត និងផ្តោតជាសំខាន់ទៅលើការ ផ្សព្វផ្សាយអប់រំប្រជាជន មហាជន ជាពិសេស ក្នុងស្រទាប់យុវជនឱ្យកាន់តែមានស្មារតីមុតមាំ ថែមទៀត ក្នុងការចូលរួមថែរក្សាការពារ និង លើកកម្ពស់តម្លៃវប្បធម៌ជាតិ ដែលជាការបង្ហាញ នូវសុច្ឆន្ទៈ ប្រកបដោយមនសិការស្នេហាជាតិ ជាគ្រឹះនៃសាមគ្គីភាព ឯកភាពជាតិ គ្មានការ រើសអើង គ្មានការប្រកាន់និន្នាការ ពូជសាសន៍ ឬពណ៌សម្បុរឡើយ។ ដើម្បីបង្ហាញនូវស្មារតី ចូលរួមថែរក្សាការពារលើកស្ទួយវប្បធម៌ជាតិ គ្រប់សមាជិកសមាជិកាដែលចូលរួមក្នុងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ៣មីនា ត្រូវស្លៀកពាក់ ឱ្យបានសមរម្យតាមបែបបទប្រពៃណីជាតិ។

៩-ក្រសួងមហាផ្ទៃ និងក្រសួងការពារ ជាតិ ត្រូវមានផែនការណែនាំបែងចែកកងកម្លាំង សហការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីកន្លែងប្រារឰពិធីទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៩ ឱ្យមានប្រសិទ្ធភាព និងស្មារតី ទទួលខុសត្រូវខ្ពស់។

១០-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវ ធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំឯកសារ ឃោសនាផ្សព្វផ្សាយបម្រើឱ្យខ្លឹមសារទិវាវប្បធម៌ ជាតិ និងត្រូវដឹកនាំគ្រប់មន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈរាជធានី-ខេត្ត ក្នុងការរៀបចំទិវាវប្បធម៌ ជាតិ ឱ្យបាននៅក្នុងអំឡុងដើមខែមីនា ឆ្នាំ២០១៧ និងត្រូវឱ្យមានការចូលរួមពីគ្រប់សហគមន៍ ជនជាតិ ដែលរស់នៅលើទឹកដីភូមិសាស្ត្ររបស់ ខ្លួន។

ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន សាលារាជធានី-ខេត្ត រោងចក្រសហ- គ្រាសរដ្ឋ និងឯកជននៅទូទាំងប្រទេស ត្រូវ អនុវត្តឱ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួល ខុសត្រូវខ្ពស់៕ ខៀវទុំ

 

RELATED ARTICLES