Monday, December 23, 2024
Homeព័ត៌មានជាតិឲ្យ​តែ​ផឹក​ ដឹង​តែ​ដៀល​គ្រួសារ​កូន​ តូច​ចិត្ដ​ពេក​ ផឹក​ថ្នាំ​បាញ់​ស្មៅ​សម្លាប់​ខ្លួន​ !​

ឲ្យ​តែ​ផឹក​ ដឹង​តែ​ដៀល​គ្រួសារ​កូន​ តូច​ចិត្ដ​ពេក​ ផឹក​ថ្នាំ​បាញ់​ស្មៅ​សម្លាប់​ខ្លួន​ !​

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីបុរសរូបនោះ ខឹងម្តាយបង្កើតឲ្យតែផឹកស្រវឹង គឺជេរបញ្ចោររូបគេ និងប្រពន្ធ ស្ទើររាល់ថ្ងៃ ធ្វើឲ្យខ្លួនខ្មាស់គេពេក បានយកថ្នាំពុលមកផឹកសម្លាប់ខ្លួនតែម្ដង ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៦ ស្ថិតក្នុងភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រី រីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

sdfgbfn
ថ្នាំបាញ់ស្មៅដែលជនរងគ្រោះផឹកសម្លាប់ខ្លូន

ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា មូលហេតុដែលជនរងគ្រោះដាច់ចិត្តផឹកថ្នាំពុលសម្លាប់ខ្លួនឯងបែបនេះ គឺគេតូចចិត្តនិងម្តាយបង្កើត ឲ្យតែពេល ស្រាស្រវឹងម្តងៗ តែងតែជេរ ដៀលរូបគេនិងប្រពន្ធរបស់គេនូវពាក្យអាក្រក់ៗ ជារៀងរាល់ថ្ងៃ ដោយមិនអាចទ្រាំទ្រនូវការជេរប្រមាថរបស់ម្តាយតទៅទៀតបាន ទើបរូបគេដាច់ចិត្តផឹកថ្នាំបាញ់ស្មៅ រហូតដាច់ខ្យល់ស្លាប់តែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យរួចរាល់ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយផឹកថ្នាំបំពុលប្រាកដមែន ទើបប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ឡុង

 

RELATED ARTICLES