Thursday, March 20, 2025
Homeព័ត៌មានអន្តរជាតិពូទីនៈ ព្រមឈប់វាយប្រ.../ហារអ៊ុយក្រែន ៣០ថ្ងៃ បន្ទាប់ពីសន្ទនាតាមទូរស័ព្ទជាមួយត្រាំ

ពូទីនៈ ព្រមឈប់វាយប្រ…/ហារអ៊ុយក្រែន ៣០ថ្ងៃ បន្ទាប់ពីសន្ទនាតាមទូរស័ព្ទជាមួយត្រាំ

ប្រទេសរុស្ស៉ី ៖ លោកវ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានយល់ព្រមបញ្ឈប់ការវាយ ប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន រយៈពេល ៣០ថ្ងៃ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ថា  ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាននិយាយតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រមាណ ៩០នាទី ដើ ម្បីពិភាក្សាអំពីបទឈប់បាញ់នៅអ៊ុយក្រែន។ នេះជាជំហានដំបូងក្នុងការបញ្ចប់សង្គ្រាមដែលបានបន្តជាង ៣ឆ្នាំមកហើយនេះ។

អ្នកនាំពាក្យសេតវិមាន លោកស្រី ខារ៉ូលីន ឡេវីតត៍ (Caroline Levitt) បាននិយាយថា មេដឹកនាំទាំងពីរ បាននិយាយអំពីតម្រូវការសម្រាប់បទឈប់បាញ់មួយ និងការកសាងសន្តិភាពនៅអ៊ុយក្រែន។ ពួកគេបានយល់ស្របថា ជម្លោះត្រូវតែបញ្ចប់ដោយសន្តិភាព និងប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងរុស្ស៊ី រំពឹងថា ទំនាក់ទំនងរបស់ប្រទេសទាំង២ នឹងប្រសើរឡើង។

រដ្ឋាភិបាលរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា លោកពូទីន គាំទ្រគំនិតរបស់លោក ត្រាំ ហើយរុស្ស៊ី នឹងឈប់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន រយៈពេល ៣០ថ្ងៃ ដែលពួកគេបានវាយ ប្រហារមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ទោះបីជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ី មិនបានយល់ព្រមចំពោះបទឈប់បាញ់ពេញលេញជាងនេះទេ។ វិមានក្រឹមឡាំង បានបញ្ជាក់ថា បញ្ហាសំខាន់ៗជាច្រើន ត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សានេះ។ ទន្ទឹមនឹងនេះ សេតវិមានអាមេរិក បាននិយាយថា មេដឹកនាំទាំងពីរ បានយល់ព្រមលើកិច្ចពិភាក្សាបច្ចេកទេស ទាក់ទងនឹងការអនុវត្តវិធានការបទឈប់បាញ់នៅសមុទ្រខ្មៅ ជាបទឈប់បាញ់ពេញលេញ និងសន្តិភាពយូរអង្វែង។ ការចរចាទាំងនេះ នឹងចាប់ផ្តើមភ្លាមៗនៅមជ្ឈិមបូព៌ា៕

RELATED ARTICLES