Sunday, January 19, 2025
Homeព័ត៌មានជាតិមាន​ជំងឺ​ប្រចាំ​កាយ​បុរ​​ស​វ័យ​ចំណាស់ សម្រេច​ចិត្ត​ចងក​សម្លាប់​ខ្លួន

មាន​ជំងឺ​ប្រចាំ​កាយ​បុរ​​ស​វ័យ​ចំណាស់ សម្រេច​ចិត្ត​ចងក​សម្លាប់​ខ្លួន

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ខណៈដែលខ្លួនកើតមានជម្ងឺប្រចាំកាយ រុាំរ៉ៃ មើលព្យាបាល ពុំជាសះស្បើយ សម្រេចចិត្តចងកសម្លាប់ខ្លួន កលពីវេលាម៉ោង៦និង១៥នាទីព្រលប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើផ្ទះ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ អ៊ុំ ណារី ភេទប្រុស អាយុ៦៣ឆ្នាំ មានជម្ងឺប្រចាំកាយរុាំរ៉ៃ មានប្រពន្ធឈ្មោះ មឹង កំសាន្តអាយុ៥២ឆ្នាំ មានកូន៥នាក់ ប្រុស៤នាក់ ស្រីម្នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ផ្ទះកើតហេតុខាងលើ ។

តាមកូនស្រីឈ្មោះយឺន វាសនា អាយុ២៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ បានឲ្យដឹងថា ឪពុកខ្លួនមានជម្ងឺប្រចាំកាយ ស្លាប់មួយចំហៀងខ្លួនដោយសាេ​រធ្លាក់ពីលើគ្រែ ហើយជារៀងរាល់ថ្ងៃ អ្វីដែលចងចាំមិនអាចបំភ្លេចបាន លោកឪពុក តែងតែ អង្គុយទន្ទឹងរងចាំមើលផ្លូវកូនស្រី ចេញពីធ្វើការ ខណៈដែលជាទម្លាប់មួយ កូនស្រីខាងលើ រាល់ពេលដែលមកដល់ផ្ទះ តែងតែទិញ ចំណីអាហារ ជូនឪពុក ហើយអ្វីដែលគាត់ចូលចិត្តជាងគេ ចំណីដែលកូនស្រីទិញផ្ញើរនោះ គឺផ្លែស្វាយ ។ ប្រភពបន្តទៀតថា លុះរហូតមកដល់ល្ងាចថ្ងៃកើតហេតុ កូនស្រីទិញផ្លែស្វាយរួចហើយ តែមិនបានយកជូនឪពុក ដូចសព្វដង ហើយឪពុកទៀតសោត ក៏មិនឃើញ អង្គុយមាត់ទ្វាររងចាំផ្លែស្វាយកូស្រីដែរ មិននឹកស្មានដល់ កូនស្រីឆ្លៀតចូលធ្វើម្ហូប ជាមុនសិន រួចរាល់ហើយ នៅវេលាម៉ោងខាងលើ កាន់ផ្លែស្វាយ ឡើងលើផ្ទះ បំណងជូនឪពុកតាមអ្វីដេលជាចំណង់ចំណូលចិត្ត គ្រាន់តែឡើងទៅឃើញទ្វារផ្ទះបិទខុសប្លែក ហើយគ្រាន់តែរុញទ្វារទៅស្រាប់តែប្រទះឃើញឪពុកចងកស្លាប់បាត់ទៅហើយ ដោយចងភ្ជាប់ជាមួយធ្នឹមផ្ទះ ទើបស្រែឆោឡោ ផ្អើលអ្នកជិតខាង សាច់ញាតិ នឹងបងប្រុសនាំគ្នាស្រាយកាត់ចំណងទម្លាក់ ហើយរាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ចឲ្យចុះមកពិនិត្យមើលតែម្តង ។

តាមប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថា កាលពី៥ថ្ងៃមុនកើតហេតុ ជនរងគ្រោះ បានពឹងពាក់អ្នកជិតខាង ឲ្យជួយចាក់សាប នៅក្រោមផ្ទះ ហើយពោលពាក្យប្រាប់ថា សម្អាតឲ្យស្អាត ទុកសម្រាប់បានកន្លែងធ្វើបុណ្យទាន តែគ្មានអ្នកណាចាប់អារម្មណ៍នឹកស្មានដល់ ត្រូវធ្វើបុណ្យសព យ៉ាងនេះដែរ  មកដល់ថ្ងៃនេះ ទើបដឹងថា ចាក់សាប សម្អាតក្រោមផ្ទះ ជាគម្រោងផែនការរបស់គាត់ ធ្វើបុណ្យចាក់មេក្រូ ភ្លេងខ្លងខែកទៅវិញ ។

ក្រោយពេលកើតហេតុសពក្រោយសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យរួច ឃើញថាពិតជាចងកសម្លាប់ដោយខ្លួនឯង ហើយសាច់ញាតិក៏មិនប្តឹងផ្តល់អ្វីដែរ ទើបសមត្ថកិច្ចប្រគល់សាកសពឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES