ភ្នំពេញៈ បុរសម្នាក់ជាជនជាតិបរទេសជិះម៉ូតូធន់ធំមិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿនហើយជិះបញ្ច្រាស់ទិសដៅចរាចរណ៍ទៅបុកម៉ូតូសង់កូរ៉េបណ្តាលអោយដួលទាំងសងខាងរងរបួសធ្ងន់។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០១៧តាមបណ្តោយផ្លូវព្រះសុីសុវត្ថិកែងផ្លូវលេខ៩ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌដូនពេញ។
តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិបរទេសជិះម៉ូតូធន់ធំពណ៌ទឹកប្រាក់អត់មានស្លាកលេខបើកបរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិចខណពេលមកដល់ចំណុចកើតហេតុជនជាតិជិះបញ្ច្រាស់ទិសដៅហើយបើកល្បឿនលឿនទៀតក៏ជិះទៅបុកម៉ូតូសង់កូរ៉េដែលធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅលិចទៅកើតបណ្តោយអោយដួលរងរបួសធ្ងន់ទាំង២នាក់ចំនែកឯម៉ូតូទាំងសងខាងវិញមិនមានខូចខាតអីធ្ងន់ធ្ងរនោះទេ។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានមកដល់ដឹកយកជនរងគ្រោះទាំង២នាក់យកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតចំនែកឯម៉ូតូវិញត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនរងចាំដោះស្រាយគ្នានៅពេលក្រោយទៀត។