Sunday, January 19, 2025
Homeព័ត៌មានជាតិរថយន្ត​ដឹក​ខ្សាច់​ក្រឡាប់ផ្ងារ​ជើង ​ដោយ​ខ្លួន​ឯង

រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់ផ្ងារ​ជើង ​ដោយ​ខ្លួន​ឯង

ភ្នំពេញ​: រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង ​បានបើក​បបរ​ក្នុងល្បឿនលឿនហួសកំណត់​ធ្វើអោយ​រថយន្ត​ដាច់​ប៉ុង​ចង្កូត​ខាងស្ដាំ​ បណ្ដាលឲ្យ​ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​ ចាក់ខ្សាច់​ចោល​ពេញ​ផ្លូវ​ តែសំណាង​ល្អមិន​មានគ្រោះ​ថ្នាក់​ដល់​មនុស្ស​នោះទេ​

​ ហេតុការណ៍​បានកើតឡើង​ នៅ​វេលា​ម៉ោង​៧និង​១០នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ចំនុច​វាលស្ងាត់​ ផ្លូវ​៣០ម៉ែត្រ​  ភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​

​   តាម​ប្រភព​ព័ត៌មាន​ ពី​ប្រជាពលរដ្ឋ​ដែល​ ឃើញ​ហេតុ​ការណ៍​ បានអោយដឹកថា​ គេបានឃើញ​ រថយន្ត​បែន​ដឹកខ្សាច់​មួយគ្រឿង​ ម៉ាក​ នីសាន់​ ពណ៌​ត្របែក​ព្រៃ​ ពាក់ស្លាកលេខ​ ភ្នំពេញ​3A 9113 បើកបរ​ដោយ​បុរស​ម្នាក់​ ដឹកខ្សាច់​ពេញ​មួយ​រថយន្ត​ បានធ្វើដំនើរតាមផ្លូវ​៣០ម៉ែត្រ​ ក្នុង​ទិសដៅ​ ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​ ខណៈ​មកដល់​ចំនុចកើតហេតុ​ ក៏ស្រាប់​តែ​រថយន្ត​ បានដាក់​ប៉ុង​ចង្កូត​ចំហៀង​ខាងស្ដាំ​ បណ្តាលអោយ​រថយន្ត​រេ​ចង្កូត​ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​ចាក់ខ្សាច់​ចោល​ពេញ​ផ្លូវ​ តែ​សំណាង​ល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​បើកបរ​និង​អ្នក​ធ្វើដំណើរ​ណានោះទេ​  ។ ហើយ​ភ្លាមៗ​អ្នក​បើក​បរ​រថយន្ត​បង្ករ​បានបើក​ទ្វា​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​  ។

​ ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែង​ កើតហេតុ​រួច​បានពិនិត្យមើល​ឃើញ​ថាមិនមាន​ប៉ះ​ពាល់​ដល់​សម្បត្តិ​រដ្ឋ​និង​អ្នក​ដទៃ​  រថយន្ត​ត្រូវ​បាន​អោយ​ម្ចាស់​ហៅរថយន្ត​មកស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

RELATED ARTICLES