Monday, March 24, 2025
Homeព័ត៌មានអន្តរជាតិហ្សេឡេនស្គី ថាអ៊ុយក្រែន នឹងមានសន្តិភាពនៅឆ្នាំនេះ ក្រោយពីសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំ

ហ្សេឡេនស្គី ថាអ៊ុយក្រែន នឹងមានសន្តិភាពនៅឆ្នាំនេះ ក្រោយពីសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំ

អ៊ុយក្រែន ៖ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ (Donald Trump) ហើយបានបញ្ជាក់ថា វាជាការ ពិភាក្សាដ៏វិជ្ជមាន ហើយលោកជឿជាក់ថា អ៊ុយក្រែន នឹងមានសន្តិភាព នៅឆ្នាំនេះ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងសទី២០ ខែមីនា ឆ្នាំ២០២៥ ថា លោកហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានពិភាក្សាជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក តាមទូរស័ព្ទ នៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ហើយមេដឹកនាំអ៊ុយក្រែន បានបញ្ជាក់ថា នេះគឺជាការពិភាក្សាដ៏វិជ្ជមាន ស្មោះត្រង់ និងមានន័យខ្លឹមសារ។

លោកហ្សេឡេនស្គី បាននិយាយថា “យើងបានព្រមព្រៀងគ្នាថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក គួរតែបន្តធ្វើ ការជាមួយគ្នា ដើម្បីសម្រេចបាននូវការបញ្ចប់សង្រ្គាម និងសន្តិភាពយូរអង្វែង ។ យើងជឿជាក់ថា កិច្ចសហ ប្រតិបត្តិការជាមួយអាមេរិក ជាមួយលោកប្រធានាធិបតី ត្រាំ និងក្រោមការដឹកនាំរបស់អាមេរិក ដែលមានសន្តិ ភាពយូរអង្វែង អាចសម្រេចបានក្នុងឆ្នាំនេះ»។

លោកហ្សេឡេនស្គី ក៏បាននិយាយអំពីការប្រកាសរបស់មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដើម្បីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន  គឺជាជំហានដំបូង ឆ្ពោះទៅរកការបញ្ចប់សង្គ្រាម ហើយថាគាត់គាំទ្រជំហាននេះ និងត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្ត។

ទោះបីជាយ៉ាងណា មុនពេលនិយាយជាមួយលោកដូណាល់ ត្រាំ មេដឹកនាំអ៊ុយក្រែន លោកហ្សេឡេនស្គី បានកត់សម្គាល់ពាក្យសម្ដីរបស់លោក ពូទីន ហាក់មានភាពផ្ទុយគ្នានឹងការពិត ដោយសារតែរុស្ស៊ី នៅតែវាយប្រ ហារស្ថានីយថាមពលនៅក្នុងប្រទេសអ៊ុយក្រែន ។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែន វាយប្រហារឃ្លាំងប្រេងមួយ របស់ពួកគេ។

ចំណែកលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា ការសន្ទនាជាមួយហ្សេឡេនស្គី ដែលមានរយៈពេលប្រហែលមួយម៉ោង គឺជារឿងល្អ។

លោកត្រាំ បាននិយាយថា “បញ្ហាជាច្រើនដែលត្រូវបានពិភាក្សា គឺផ្អែកលើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី ពូទីន កាលពីម្សិលមិញ (១៨ មីនា) ដើម្បីសម្របសម្រួលសំណើនិងការទាមទាររបស់រុស្ស៊ី និងអ៊ុយក្រែន” ។

ក្រោយមកលោកស្រី ខារ៉ូលីន ឡេវីតត៍ (Caroline Levitt) លេខាធិការសារព័ត៌មានសេតវិមាន ការបង្ហាញព័ត៌មានលម្អិតបន្ថែម អំពីការសន្ទនារវាងលោក ត្រាំ និងលោកហ្សេឡេនស្គី ថា មេដឹកនាំអ៊ុយក្រែន អរគុណការគាំទ្ររបស់សហរដ្ឋអាមេរិក ជាពិសេសអំពីកាំជ្រួច Javelin ហើយមេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការប្រ យុទ្ធគ្នានៅតំបន់ខឺសក៍ (Kursk) នៃប្រទេសរុស្ស៊ី  ដែលលោកហ្សេឡេនស្គី ក៏បានស្នើសុំអាវុធយុទ្ធោបករណ៍ការពារដែនអាកាសបន្ថែមទៀត៕

RELATED ARTICLES