Wednesday, March 26, 2025
Homeតារាខ្មែរលោកអូលីវ៉ា គង់ៈព្រះនាងតូចជេនណា នឹងដើរ​ម៉ូដលើកដំបូងនៅថ្ងៃទី៦ ខែមេសា

លោកអូលីវ៉ា គង់ៈព្រះនាងតូចជេនណា នឹងដើរ​ម៉ូដលើកដំបូងនៅថ្ងៃទី៦ ខែមេសា

ភ្នំពេញ៖ព្រះនាងតូចនរោត្តមជេនណា នឹងបង្ហាញខ្លួនក្នុងកម្មវិធីបង្ហាញម៉ូដក្នុងកម្មវិធីដ៍ធំមួយ​មាន​ឈ្មោះ ថាកាលកិន វិស្ណុលោក (Vishnu Lok Floral Essence )ដែលរៀបចំនៅសណ្ឋា​គា​Oakwood Premier Phnom Penh នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដែលលើកនេះ​ព្រះ​នាង​មិនមែនទៅច្រៀង ឬទៅ​ធ្វើ​ជាBA ដូចលើកមុនៗនោះទេ ប៉ុន្ដែគឺទៅដើរបង្ហាញម៉ូដ ជាលើកដំបូងក្នុងអាជីពក្នុងឈុតមានឈ្មោះថា«ទេពធីតាព្កុលមាស »ដែលជាតួធំ​ក្នុងកម្មវិធី​បិទឆាកតែម្ដង។

លោកអូលីវ៉ា គង់ ជាអ្នករៀបចំកម្មវិធីនិងច្នៃម៉ូដដ៍ល្បី ហើយជាម្ចាស់ប្រេនKalkin បាន​ប្រាប់ថាកាលកិន វិស្ណុ​លោក (Vishnu Lok Floral Essence ) ជាលើកដំបូងដែលវត្ត​មានព្រះ​នាង​ដើរ​បង្ហា​ញ​ម៉ូដ ព្រោះគេធ្លាប់តែឃើញព្រះនាងច្រៀង សម្ដែង តែលើកនេះ គឺត្រ​ឡប់​មក​បែបទស្សនីយ៍​ភាពថ្មីមួយ គឺគាត់ដើរបង្ហាញម៉ូដសម្លៀក​បំពាក់ឲ្យកម្មវិធី​របស់លោក​មុន​គេ​នៅ​ស្រុក​ខ្មែរ​។លោក​​អូលីវ៉ា គង់ បន្ថែមថាលោកជាអ្នកគោរពព្រះវិស្ណុ ព្រោះថ្ងៃមួយ​ពេល​ដែល​លោក​បាក់ទឹកចិត្ត បាត់បង់គ្រប់យ៉ាងពេលហ្នឹងលោកបានទៅបួសរយៈពេល១អាទិត្យ សមាធិ​នៅអង្គរវត្ត លោកបានស្វែងរកខ្លួនឯងឃើញ ហេតុនេះលោកបានគោរពព្រះ​វិស្ណុ ក៍​ជ្រើស​រើស​អវត្ថា ឈ្មោះKalkin ដើម្បីជាប្រេនរបស់លោក។

 ទាក់ទងរឿងព្រះនាងតូចជេនណា ត្រៀមដើរបង្ហាញម៉ូដនោះលោកអូលីវ៉ា គង់ បន្ថែម​ថាព្រះនាងនឹងបង្ហាញ​ខ្លួនជាម៉ូដែលលើកទី១ បង្ហាញពីប្រេនKalkin ជាឈុតធំមួយដើរម៉ូដបិទ​កម្មវិ​ធី​ចុងបញ្ចប់តែម្ដង ។លោកបានអះអាងដែរដោយសារតែព្រះនាងធ្លាប់ថតរឿង«ទេពធីតា ព្កុល​មាស »អីចឹងលោកបានDesign ជូនព្រះនាងគ្រងឈុតព្កុលមាសដើម្បីឲ្យលោក​បានយក​រូបព្រះនាង​ដាក់​នៅក្រមមុខនៃសៀវភៅដែលលោកបានបង្កើត។លោកអូលីវ៉ា គង់ បានឲ្យដឹង​ដែរ​ថា​ដោយ​​សារតែលោកជាគ្រូបង្ហាត់ដើរម៉ូដ ហេតុនេះលោកផ្ទាល់ជាអ្នកហ្វឹក​ហាត់​ព្រះនាង​ដើរម៉ូដ ហេតុនេះលោកនឹងបង្រៀនទ្រង់ពីFashion Show ប្រហែលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ព្រោះ​ថាព្រះនាង​មានដុង មានទេពកោសល្យខ្លាំង មិនថារាំ ច្រៀង សម្ដែង  ហេតុនេះលោក​គិតថាដើរម៉ូដ​គឺងាយ​ស្រួលសម្រាប់ព្រះនាង  ព្រោះព្រះនាងមានទំនុកចិត្តរួចទៅហើយ ចឹង​ទោះជាលោក​បង្រៀនតែត្រឹមមួយថ្ងៃក៍ព្រះនាងធ្វើបានដែរ ដោយសារតែព្រះនាងពូកែ និង​ឆ្លាតណាស់ ។លោកបន្ថែមថាមូលហេតុដែលលោកជ្រើសឈុត«ទេពធីតាព្កុលមាស »ជូន​ព្រះនាងដោយសារ​តែព្រះនាងបានថតរឿងរឿងនេះ ហើយលោកបានដកស្រង់ពីផ្កាខ្មែរ ហេតុ​នេះលោកគិតថាតួអង្គព្រះនាងគឺជា​តួអង្គតំណាងឲ្យ​«ផ្កាក្ពុលមាស» ។

 គួរបញ្ជាក់ថាព្រះនាងនរោត្តមជេនណា មានព្រះជន្មទើបតែ១៣ ព្រះវស្សា ទេ តែព្រះ​នាង​បានក្លាយទៅជាតារាចម្រៀង និងសម្ដែងតាំងពីនៅតូចដោយធ្លាប់ថតសម្ដែងភាពយន្ដ​ជា​ច្រើនមកហើយដូចជារឿង«ទេពធីតាព្កុលមាស » ,«នគរមាស »,«បណ្ដាសានាងរាត្រី »ជាដើម ខណៈចម្រៀងវិញព្រះនាងល្បីបទ«ដួងច័ន្ទ» ។

 លោក អូលីវ៉ា គង់ បានឲ្យដឹងថាក្រៅពីវត្តមានព្រះនាងតូចជេនណា ព្រឹត្តិការណ៍នោះ​ក៍មានតារា​បង្ហាញម៉ូដចំនួន៣៥រូបផ្សេងទៀតដែរ ដែលមានការចូលរួមទាំងភ្ញៀវជាតិ និងអន្ដរជាតិ ។​លោក​ថាការដើរម៉ូដរបស់ព្រះនាងជេនណា លើកដំបូងនឹងជាទីទាក់ទាញខ្លាំងសម្រាប់​អ្នក​ទស្ស​នានៅថ្ងៃនោះ ។

 សូមបញ្ជាក់ថាព្រឹត្តិការណ៍កាលកិន វិស្ណុលោក (Vishnu Lok Floral Essence ) ក៍មាន​ការ​ចុះអនុស្សរណៈ (MOU )រវាងលោកអូលីវ៉ា គង់ និងMr-Sim ផងដែរដើម្បីចាប់ដៃគ្នាបង្កើត​កម្មវិធីទៅដោយរលូនតាមការគ្រោងទុកតាមរយៈSponsor ពីនាឡិកានាំចូលពីប្រទេសស្វីស Ice –Watch ។

 កញ្ញាឧស្សាហ៍ ជាអ្នកបង្ហាញម៉ូដម្នាក់ត្រៀមបង្ហាញខ្លួននៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថាថាខ្លួនចាប់អាជីពជាអ្នកដើរម៉ូដ៥ឆ្នាំមកហើយ មានអារម្មណ៍រំភើបដែលបានចូលរួម​កម្ម​វិធីFashion Show ដែលកម្មវិធី​នោះ​នឹង​អស្ចារ្យ ព្រោះថាមានDesigner លោកអូលីវ៉ា ជា​អ្នកដឹកនាំ ជាមួយសម្លៀក​បំពាក់ច្នៃពីវប្ប​ធ័មខ្មែរយើង ។ចំណែកកញ្ញាគង់ ផល្លា ជាម៉ូដែល​ម្នាក់ដែរបានឲ្យដឹងថានាងមានអារម្មណ៍រំភើបខ្លាំងដែលនាងត្រូវបានជ្រើសឲ្យដើរម៉ូដក្នុងព្រឹត្តិការណ៍ដ៍ធំនោះពិសេសគឺសប្បាយចិត្តណាស់ដែលដឹងថាមានការអញ្ជើញចូលរួមពីព្រះនាងជេនណា ដោយផ្ទាល់តែម្ដង៕

RELATED ARTICLES