រុស្ស៉ី ៖ ការចរចារវាងមន្ត្រីអាមេរិក និងរុស្ស៊ី ទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនកំពុងត្រូវបានរៀបចំឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទន្ទឹមនឹងរុស្ស៊ី បន្តវាយប្រហារអ៊ុយក្រែន។

តាមប្រភព BBC បានារយការណ៍នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ថា ការចរចារវាងមន្ត្រីអាមេរិក និងរុស្ស៊ី ទាក់ ទងនឹងកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន កំពុងត្រូវបានរៀបចំឡើងនៅអារ៉ាប៊ីសាអ៊ូឌីត ទន្ទឹមនឹងនេះ រុស្ស៊ី បន្តវាយប្រហារអ៊ុយក្រែន។ ការចរចា បានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានពិភាក្សាមុននេះ នៅអារ៉ាប៊ីសាអ៊ូឌីត ហើយបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន ថាការពិភាក្សានេះ មានប្រសិទ្ធភាព និងមានគោលដៅច្បាស់លាស់។
កិច្ចពិភាក្សាបច្ចេកទេសនេះ ធ្វើឡើងខណៈប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ (Donald Trump) ព្យាយាមដើម្បីបញ្ចប់ការវាយប្រហាររយៈពេលបីឆ្នាំរបស់រុស្ស៊ី លើអ៊ុយក្រែន។ លោកត្រាំ បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ (Vladimir Putin) ។
ប្រភពព័ត៌មានសង្ខេបអំពីកិច្ចពិភាក្សា បាននិយាយថា ភាគីអាមេរិក ដឹកនាំដោយលោក អែនឌ្រូវ ភីក (Andrew Peak) នាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន និងលោកម៉ៃឃើល អែនតុន (Michael Anton) មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក។
សេតវិមាន បាននិយាយថា គោលដៅនៃកិច្ចចរចា គឺដើម្បីឈានទៅដល់បទឈប់បាញ់នៅដែនសមុទ្រខ្មៅ ដែលនឹងអនុញ្ញាតឱ្យការធ្វើដំណើរដោយសេរី។
លោក ម៉ៃខ៍ វ៉លស៍ (Mike Waltz) ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន បានប្រាប់កម្មវិធីទូរទស្សន៍ CBS “Face the Nation” កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ថា គណៈប្រតិភូអាមេរិក រុស្ស៊ី និងអ៊ុយក្រែន បានជួបប្រជុំគ្នានៅទីតាំងតែមួយ ក្នុងទីក្រុងរីយ៉ាដ ហើយនៅយប់ថ្ងៃទី២៣ មីនា សហរដ្ឋអាមេរិក បានជួបជាមួយគណៈ ប្រតិភូអ៊ុយក្រែន ដែលត្រូវបានដឹកនាំដោយលោក រូស្តេម យូមេរ៉ូវ (Rustem Umerov) រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន ដែលបាននិយាយអំពីការចរចានោះ។
ទីភ្នាក់ងារសារព័ត៌មាន TASS របស់រដ្ឋាភិបាលរុស្ស៊ី បានរាយការណ៍ថា គណៈប្រតិភូរុស្ស៊ី ក៏រួមបញ្ចូលលោក ហ្គ្រីហ្គោរី ការ៉ាហ្ស៊ីន (Grigory Karazin) ដែលជាអ្នកការទូត និងជាប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិ នៃព្រឹទ្ធសភា និងលោក សឺរហ្គេយ៍ បេសេដា (Sergey Beseda) ទីប្រឹក្សាទីភ្នាក់ងារសន្តិសុខ FSB របស់រុស្ស៊ី។

ការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន បានបន្តកាលពីយប់ថ្ងៃទី២៣ ខែមីនា ដោយអ៊ុយក្រែន បាននិយាយថា រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ចំនួន ៩៩គ្រឿង នៅក្នុងទីក្រុងគៀវ (Kyiv) កាលពីចុងសប្តាហ៍មុន។ មនុស្ស ៣នាក់ បានស្លាប់ ក្នុងនោះមានកុមារអាយុ៥ឆ្នាំម្នាក់ផងដែរ។ ចំណែកអ៊ុយក្រែន ក៏បានបើកការវាយប្រហារដោយដ្រូន លើរុស្ស៊ី ហើយយោធារុស្ស៊ី បាននិយាយថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួន ២៨គ្រឿង កាលពីយប់ថ្ងៃទី២៣ មីនា។
បើតាមការបញ្ជាក់របស់កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ចំនួន ៥៧គ្រឿង ក្នុងចំណោម ៩៩គ្រឿង របស់រុស្ស៊ី ចំណែកយន្តហោះគ្មានមនុស្សបើក ចំនួន ៣៦គ្រឿងផ្សេងទៀត មិនបានទៅដល់គោលដៅ៕