Sunday, January 19, 2025
Homeព័ត៌មានជាតិស្រវឹង​ជោក​បើក​ម៉ូតូលឿន​ពេក បុក​របង​វត្ត​ របួសខ្លួន​ឯង

ស្រវឹង​ជោក​បើក​ម៉ូតូលឿន​ពេក បុក​របង​វត្ត​ របួសខ្លួន​ឯង

ភ្នំពេញ : បុរសម្នាក់ជិះម៉ូតូសង់សេ១១០ ពណ៌​ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BQ ៣៧១៤សេរីឆ្នាំ២០១២ចេញពីផឹកសីុបើកមូ៉តូលឿនពេករបងវត្តបាំងផ្លូវក៏ជ្រុលទៅបុកពេញទំហឹងបណ្ដាលរងរបួសបែកក្បាលពីខាងក្រោយ កាលវេលាម៉ោង២និង០០នាទីរំលងអាធ្រាត្រថ្ងៃទី២៦ ខែ កុម្ភះ ឆ្នាំ ២០១៧នៅចំណុចខាងក្រោយវត្តមហាមន្រ្តី តាមផ្លូវ១៧៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បុរសម្នាក់មិនស្គាល់ឈ្មោះអាយុប្រហែលជា៣០ឆ្នាំជាងបើកបរមូ៉តូស្រវឹងពេកតាមផ្លូវ១៧៣ក្នុងទិសដៅពីត្បូងមកជើងហើយមើលមិនឃើញរបងវត្តស្មានតែផ្លូវបុកពេញទំហឹងក្បាលបោកទៅនិងរបងវត្តបណ្ដាលបែកក្បាលក្រោយកើត្េតុក៏សមត្ថកិច្ចប្រទះឃើញក៏ចុះអន្តរាគមន៍ភ្លាម ។

ប្រភពពត៍មានពីសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានប្រាប់ថាដោយកម្លាំងល្បាតក្នុងភូមិសាស្រ្តហើយក៏ឃើញបុរសម្នាក់បើកមូ៉តូយ៉ាងលឿនដោយមិនឃើញរបងវត្តសង្ស័យចង់សោកល្បងកម្លាំងបណ្ដាលរបួសបែកក្បាលពីខាងក្រោយរួចនិងមានរថយន្តសង្រ្គោះគ្រោះឯកជនដឹងយកទៅព្យាបាលហើយកាបូមលុយជនរងគ្រោះមាន១៣០ដុល្លាសហរដ្ឋអារិចនិងមូ៉តូរបស់បុរសជនរងគ្រោះយកមករក្សាទុកនៅបុ៉ស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូឡាំពិកជាបណ្ដោះអាសន្នសិនរងចាំបុរសរងគ្រោះចេញពីមន្ទីរពេទ្យន៨ងប្រគល់អោយវិញ ៕

RELATED ARTICLES