Wednesday, April 9, 2025
Homeព័ត៌មានអន្តរជាតិពិធីរំលឹកខួបលើកទី៩ នៃ DPCW ដែលសន្យាពីសន្តិភាពត្រូវបានរៀបចំឡើង

ពិធីរំលឹកខួបលើកទី៩ នៃ DPCW ដែលសន្យាពីសន្តិភាពត្រូវបានរៀបចំឡើង

ភ្នំពេញ៖ខណៈដែលប្រទេសចំនួន ៩៣ ជុំវិញពិភពលោកកំពុងរៀបចំ “ការរំលឹកខួបលើកទី៩ នៃសេចក្តីប្រកាស HWPL នៃការបញ្ឈប់សង្រ្គាម និងសន្តិភាព (DPCW)” កម្ពុជាក៏បានចូលរួមជំហានឆ្ពោះទៅរកសន្តិភាពពិត​ប្រាកដ។ កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា នៅវិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ និងមានការចូលរួមពី សិស្សានុសិស្ស យុវជន ក្រុមសិទ្ធិមនុស្ស ក្រុមសាសនា និងលោកគ្រូអ្នកគ្រូចំនួន ១០៦នាក់។

កម្មវិធីនេះដែលមានប្រធានបទថា “ភាពរួបរួមរបស់យើង អនាគតរបស់យើង៖ ការផ្លាស់ប្តូរដែលបង្កើតដោយ សហប្រតិបត្តិការឆ្នាំ២០២៥” គឺជាពេលវេលាមួយដែលយុវជន និងសង្គមស៊ីវិលបានមកជួបជុំគ្នា ដើម្បីកំណត់ គោលដៅរួម សម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងសហគមន៍ និងដាក់ជាដំណាក់កាល ចាប់ផ្តើមនៃការអនុវត្តន៍នោះ។ កម្មវិធីនេះបានចាប់ផ្តើមដោយការណែនាំអំពីអត្ថន័យប្រវត្តិសាស្ត្រនៃ DPCW បន្ទាប់មក HWPL និង IPYG បានបង្ហាញអំពីផែនការសកម្មភាពសន្តិភាព ដែលពួកគេមានគម្រោងដឹកនាំ នៅប្រទេសកម្ពុជាចាប់ពីឆ្នាំ២០២៥។

អ្នកតំណាង IPYG ប្រទេសកម្ពុជា បានណែនាំអំពីគម្រោងសំខាន់ៗបួនចំណុចសម្រាប់ឆ្នាំនេះ រួមមាន៖យុទ្ធនាការការពារបរិស្ថាន, ការអប់រំអំពីការយល់ដឹងពីគ្រាប់មីន, បង្រៀនថ្នាក់សន្តិភាពសម្រាប់យុវជន, ជួបជុំ សន្តិភាពសាសនា។ គាត់បានច្បាស់លាស់ថា៖ “តាមរយៈពិធីគម្រប់ខួបលើកនេះ មិនត្រឹមតែយុវជនទេ ប៉ុន្តែ សង្គមស៊ីវិលទាំងមូលក៏បានចូលរួមក្នុងសកម្មភាពសន្តិភាពផងដែរ។ យើងនឹងខិតខំជាមួយគ្នា ដើម្បីឱ្យយុវជនអាច អភិវឌ្ឍសមត្ថភាពប្រកបដោយការច្នៃប្រឌិត និងជាអ្នកដឹកនាំសហគមន៍បាន។” គាត់ក៏បានអំពាវនាវឱ្យអ្នកចូល រួមក្នុងពិធីមានចំណាប់អារម្មណ៍ និងចូលរួមសកម្ម។

បន្ទាប់មក សិស្សពីវិទ្យាល័យព្រែកលៀប បានបង្ហាញកម្មវិធីការសម្ដែងពិសេស និងបានសរសេរសេចក្ដីសន្យា ចូលរួមអនុវត្តសន្តិភាព ដើម្បីពិចារណាអំពីសកម្មភាពសន្តិភាពដែលពួកគាត់អាចអនុវត្តនៅក្នុងសាលារៀន អង្គការ និងសហគមន៍របស់ខ្លួន។ វាជាពេលវេលាមួយសម្រាប់បង្កើតបំណងរួមក្នុងការចូលរួមចំណែកក្នុងការបង្កើត សន្តិភាពជាមួយគ្នា។

លោក RithMony Moeun ជំនួយការផ្នែកតាមដាន វាយតម្លៃ ស្រាវជ្រាវ និងសិក្សារបស់ KYA ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានថ្លែងថា “ខ្ញុំមានមោទនភាពណាស់ដែលបានជួបជាមួយ HWPL និង IPYG វិញ និងបានចូលរួមព្រឹត្តិការណ៍សន្តិភាពនេះ ហើយសមាគមយុវជនខ្មែរ(KYA)នឹងចូលរួមក្នុងទិសដៅនៃ គម្រោងដែលយើងកំពុងបន្តក្នុងឆ្នាំនេះ”។

នៅក្នុងបរិបទដែលតួនាទីរបស់យុវជនកាន់តែមានសារៈសំខាន់ក្នុងការដឹកនាំអនាគត IPYG គ្រោងនឹងបង្កើត មូលដ្ឋានរឹងមាំ សម្រាប់សកម្មភាពជាក់លាក់ និងជាផ្លូវការដែលដឹកនាំដោយយុវជន ដើម្បីជម្រុញសន្តិភាពក្នុង សហគមន៍នានានៅក្នុងប្រទេសកម្ពុជា ដូចដែលបានរៀបចំក្នុងផែនការប្រកាសនៅថ្ងៃនេះ។ ផលលទ្ធផលនៃ សកម្មភាពទាំងនេះនឹងត្រូវបានប្រកាសនៅខែកញ្ញាខាងមុខ។

HWPL ដែលរៀបចំព្រឹត្តិការណ៍នេះ គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយក្រោមក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមរបស់អង្គការសហប្រជាជាតិ។ ដើម្បីរំលឹកខួបលើកទី៩ នៃសេចក្តីប្រកាសសន្តិភាព និងការបញ្ឈប់សង្គ្រាម ពេលនេះកំពុងអនុវត្ត ‘Connect Korea Challenge’ (https://togetherconnectkorea.kr/) ដើម្បីអំពាវ នាវឱ្យមានការធ្វើដំណើរឥតការរារាំងរវាងកូរ៉េខាងត្បូង និងខាងជើង និងលើកកម្ពស់ការយល់ដឹងនៃការបង្រួប បង្រួមតាមរយៈការគាំទ្រពីសហគមន៍អន្ដរជាតិ។ ក្នុងរយៈពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីការចាប់ផ្តើម មានប្រជាពលរដ្ឋមកពី ២៤៣ទីក្រុង ក្នុង ៧២ប្រទេស ដែលបានសម្ដែងការគាំទ្រការបង្រួបបង្រួមដោយសន្តិភាព នៃឧបទ្វីបកូរ៉េ ហើយមាតិកាសរុបជាង ១,៣៥០ បានបង្ហាញខ្លួន៕

RELATED ARTICLES