Friday, April 18, 2025
Homeព័ត៌មានអន្តរជាតិលោកត្រាំ ព្យួរពន្ធបដិការ ៩០ថ្ងៃ គ្រប់ប្រទេស លើកលែងចិន ដំឡើងពន្ធដល់ ១២៥%

លោកត្រាំ ព្យួរពន្ធបដិការ ៩០ថ្ងៃ គ្រប់ប្រទេស លើកលែងចិន ដំឡើងពន្ធដល់ ១២៥%

សហរដ្ឋអាមេរិក ៖ លោកដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសពីការដំឡើងពន្ធលើទំនិញរបស់ចិន ដល់ ១២៥% ដែលមានប្រសិទ្ធភាពភ្លាមៗ តែចំពោះប្រទេសផ្សេងៗទៀត បានបានព្យួការយកពន្ធទៅវិញទៅមកដែលបានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នោះ ក្នុងរយៈពេល ៩០ថ្ងៃ ដោយអនុវត្តពន្ធមូលដ្ឋាន ត្រឹមតែ ១០% ប៉ុណ្ណោះ។

តាមប្រភព ទីភ្នាក់ងារព័ត៌មានបរទេស BBC បានរាយការណ៍នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ថា លោក ដូ nណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសដំឡើងអត្រាពន្ធទំនិញនាំចូលពីប្រទេសចិន ដល់ ១២៥% តែបានព្យួរការប្រមូលពន្ធទៅវិញទៅមក លើប្រទេសនានា ដែលបានកំណត់ថ្មីៗនេះ សម្រាប់រយៈពេល ៩០ថ្ងៃ លើកលែងតែប្រទេសចិន។

លោកត្រាំ បានថ្លែងនៅលើបណ្តាញសង្គម Truth Social ថា “ដោយសារតែការខ្វះការគោរពដែលចិន បានបង្ហាញសម្រាប់ទីផ្សារពិភពលោក ដូច្នេះខ្ញុំស្នើឲ្យអាមេរិក ដំឡើងពន្ធលើប្រទេសចិន ដល់ ១២៥% ជាបន្ទាន់»។មុនពេលប្រកាសដូចខាងលើនេះ ដើមឡើយសហរដ្ឋអាមេរិក ប្រកាសយកពន្ធ ៣៤% លើប្រទេសចិន ដោយបន្ថែម ២៩% ទៀត ចំពោះពន្ធដែលបានដាក់រួចហើយ ដែលនាំឱ្យអត្រាសរុប កើនឡើងដល់ ៥៤% ដែលជំរុញឱ្យប្រទេសចិន ប្រកាសពន្ធសងសឹកលើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកក្នុងអត្រា ៣៤% ទើបសហរដ្ឋ អាមេរិក បានសម្រេចចិត្តដំឡើងពន្ធលើប្រទេសចិន ពី ៥០% ដល់ ១០៤% ប៉ុន្តែចិន មិនបានដកថយទេ ដោយប្រកាសដំឡើងពន្ធអាមេរិក ឡើងដល់ ៨៤% នៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥។

 លោកត្រាំ បានថ្លែងបន្តថា “ម៉្យាងវិញទៀត មានប្រទេសជាង ៧៥ប្រទេស បានទាក់ទងតំណាងសហរដ្ឋអា មេរិក រួមទាំងនាយកដ្ឋានពាណិជ្ជកម្ម រតនាគារ និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដើម្បីចរចា រកដំណោះស្រាយចំពោះបញ្ហាទាក់ទងនឹងពាណិជ្ជកម្ម របាំងពាណិជ្ជកម្ម ពន្ធគយ និងការគ្រប់គ្រងរូបិយប័ណ្ណ និងរបាំងពាណិជ្ជកម្មមិនមែនពន្ធគយ ដែលប្រទេសទាំងនោះ តាមដំបូន្មានដ៏រឹងមាំរបស់ខ្ញុំ គ្មានការសងសឹកក្នុងទម្រង់ណាមួយប្រឆាំងនឹងសហរដ្ឋអាមេរិក ឡើយ»។

លោកត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដូច្នេះខ្ញុំបានបញ្ជាឱ្យផ្អាក និងកាត់បន្ថយយ៉ាងខ្លាំងនូវអត្រាពន្ធទៅវិញទៅមក ដល់អត្រាមូលដ្ឋាន ១០% សម្រាប់រយៈពេល ៩០ ថ្ងៃ ដែលមានប្រសិទ្ធភាពភ្លាមៗ” ។

ក្រោយមក លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី ខារ៉ូលីន ឡេវីត្ត (Caroline Levitt) បានធ្វើសន្និសីទសារព័ត៌មានមួយថា ឥឡូវនេះ ប្រទេសជាង ៧៥ បានទាក់ទងរដ្ឋបាលត្រាំ  ដើម្បីចរចា ហើយមន្ត្រី ត្រូវដោះស្រាយសំណើជាច្រើន។ ក្នុងអំឡុងពេលនោះ សហរដ្ឋអាមេរិក ការប្រមូលពន្ធបដិការ រយៈពេល ៩០ថ្ងៃ ខណៈពេលដែលការចរចានៅតែបន្ត។

លោកស្រីឡេវីត្ត បាននិយាយបន្តថា ពន្ធដែលត្រូវប្រមូលក្នុងរយៈពេល ៩០ថ្ងៃ នឹងត្រូវកាត់បន្ថយមកត្រឹមអត្រាមូលដ្ឋាន ១០% សម្រាប់ប្រទេសទាំងអស់ លើកលែងតែប្រទេសចិន៕

RELATED ARTICLES