Tuesday, April 22, 2025
Homeតារាខ្មែររ៉ាប៊ី រៀបការថ្ងៃ ៩ឧសភា

រ៉ាប៊ី រៀបការថ្ងៃ ៩ឧសភា

ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ កញ្ញា ផាន វីរ៉ា ហៅរ៉ាប៊ី បានប្រកាសថា នាងនឹងរៀបការតាមប្រពៃណី ជាមួយគូស្នេហ៍ជាកីឡាករកូនកាត់បរទេស លោកថេយ៍ល័រ ឌឿង នីកូឡាស (Taylor Doeung Nicolas)  ហៅនិក ថេយ៍ល័រ (Nick Taylor) ឬប្រុសឌឿង ជាកីឡាករបាលទាត់មួយរូប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

កញ្ញារ៉ាប៊ី តារាចម្រៀងដែលល្បីខ្លាំង បទ «មាន់ស្រែ» បានប្រកាសថា នាងនឹងលាភាពនៅលីវ នៅថ្ងៃទី៩ ឃែឧសភា ឆ្នាំ២០២៥ ខាងមុខនេះហើយ បន្ទាប់ពីនាងបានជួបបុរសម្នាក់ ជាអនាគតស្វាមីរបស់នាង ដែលជាមនុស្សម្នាក់ធ្វើឲ្យនាងស្គាល់អ្វីជាស្នេហា ហើយការសម្រេចចិត្តជ្រើសបុរសកូនកាត់រូបនេះជាគូជីវិតនេះ នាងមិនដឹងថាទៅថ្ងៃខាងមុខនឹងប្រែទៅជាយ៉ាងណាទេ នាងគ្រាន់តែដឹងថា ពេលនេះ ម្ចាស់បេះដូងរបស់នាងនេះ គឺល្អខ្លាំងណាស់ចំពោះរូបនាង។

គួររំលឹកដែរថា ចំណងស្នេហារវាងតារាចម្រៀង រ៉ាប៊ី និងតារាបាល់ទាត់ ប្រុសឌឿង បានបង្ហាញភាពច្បាស់ លាស់ចំពោះភ្នែកមហាជន បន្ទាប់ពីពួកគេបានដឹកដៃគ្នាឡើងកម្មវិធីសម្ភាសផ្ទាល់មួយ កាលពីថ្ងៃទី១៥ ឃែមីនា ឆ្នាំ២០២៥ ហើយពេលនោះ ភាគីប្រុស បានបង្ហាញភាពក្លាហាន សុំភាគីស្រីរៀបការ ហើយរ៉ាប៊ី បានសម្រេចចិត្តទទួលយកការបំពាក់ចិញ្ចៀនពីបុរសជាសង្សារ និងឱបថើបគ្នាលើឆាកទៀតផង ក្រោមស្នូរទះដៃ និងសំឡេងស្រែកហ៊ោអបអរសាទរពីទស្សនិកជនយ៉ាងកងរំពង។

ជុំវិញការប្រកាសគម្រោងរៀបការនេះ បើតាមធៀបការដែលកញ្ញារ៉ាប៊ី បានបង្ហាញក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គឺពិធីអាពាហ៍ពិពាហ៍របស់នាង នឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ដែលកូនកំលោះ ឈ្មោះថេយ៍ល័រ ឌឿង នីកូឡាស (Taylor Doeung Nicolas)  មានឪពុកឈ្មោះ  ថេយ៍ល័រ ដូល រេនដល (Taylor Doyle Rendal) និងម្តាយឈ្មោះ ថេយ៍ល័រ ម៉ី ច័ន្ទសូរិយ៉ា (Taylor Mey Chansorya) ។ ចំណែកកូនក្រមុំ ឈ្មោះផាន វីរ៉ា មានឪពុកឈ្មោះព្រុំ ឈាង និងម្តាយឈ្មោះហៀក ធាវី  ។

ពិធីអាពាហ៍ពិពាហ៍នេះ នឹងរៀបចំធ្វើនៅភូមិគ្រឹះបណ្តែតទឹក វីដា ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕  

     

RELATED ARTICLES