Wednesday, April 23, 2025
Homeព័ត៌មានអន្តរជាតិយន្តហោះ Delta ឆេះ អ្នកដំណើរត្រូវជម្លៀសចេញបន្ទាន់

យន្តហោះ Delta ឆេះ អ្នកដំណើរត្រូវជម្លៀសចេញបន្ទាន់

សហរដ្ឋអាមេរិក ៖ យន្តហោះ​របស់​ក្រុមហ៊ុន Delta Air Lines បាន​ឆាបឆេះ ​មុន​ពេល​ចេញ​ដំណើរ​ពី​ព្រលាន​យន្តហោះ​មួយ ​ក្នុងទីក្រុងអ័រឡែនដូ (Orlando) ​រដ្ឋផ្លរីដា (Florida) ដែល​បណ្តាល​ឲ្យ​អ្នក​ដំណើរ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​យន្តហោះ​ ជា​បន្ទាន់។

តាមប្រភពទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ថា អគ្គិភ័យបានឆាបឆេះម៉ាស៊ីនយន្តហោះ Delta Air Lines  ជើងហោះហើរ (Flight) លេខ 1213 ខណៈដែលយន្តហោះកំពុងចតនៅលើផ្លូវរត់ មុនពេលចាកចេញពីទីក្រុង Orlando ទៅកាន់ទីក្រុងអាត្លង់តា (Atlanta) កាលពីល្ងាចថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោងក្នុងស្រុក។

ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះ Airbus A330 បានដឹកអ្នកដំណើរ ២៨២នាក់ មានអ្នកបម្រើលើយន្តហោះ ១០នាក់ និងអ្នកបើកបរ ២នាក់ ដោយបានចាត់វិធានការភ្លាមៗ ដើម្បីជម្លៀសអ្នកដំណើរចេញពីយន្តហោះ បន្ទាប់​ពី​មាន​អណ្តាត​ភ្លើង​នៅ​ជិត​បំពង់​ផ្សែង​នៃ​ម៉ាស៊ីន​មួយ ​ក្នុង​ចំណោម​ម៉ាស៊ីន​ពីរ ​របស់​យន្តហោះ​នោះ ហើយ​ក៏​បាន​បញ្ជាក់​ថា ​មិន​មាន​របាយការណ៍​នៃ​ការ​រង​របួស ​ពី​ឧប ទ្ទវហេតុ​ឆេះ​នេះ​ទេ ដែលករណីនេះ បានកើតឡើងនៅលើយន្តហោះ នៅឯអាកាសយានដ្ឋានអន្តរជាតិ Orlando ។

ក្រោយកើតហេតុ ក្រុមអ្នកបច្ចេកទេស បានធ្វើការត្រួតពិនិត្យយន្តហោះ ដើម្បីរកមូលហេតុនៃការឆាបឆេះនេះ៕

RELATED ARTICLES