ភ្នំពេញ៖ងួន ចាន់ដេវីត បាននាំប្រពន្ធទេព បូព្រឹក្ស និងកូនប្រុសAlbert ទៅញាំការឪពុករបស់ខ្លួនលោករស់ កុសល អាយុ៥៥ឆ្នាំដែលរៀបការជាមួយប្រពន្ធថ្មីអ្នកស្រីប៊ុនទៀង ពេជ្រម៉ាលី អាយុ៣៥ឆ្នាំ ពោលគឺប្អូនលោកដល់ទៅ២០ឆ្នាំ នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ហើយលោកបានច្រៀង ចងដៃឪតាមរយៈបទ«អើយកំភេម »។ប្រភពបានឲ្យដឹងថាម្ដាយក្រោយដេវីត មានអាយុបងលោកតែ៤ឆ្នាំប៉ុ ណ្ណោះ ទើបធ្វើឲ្យដេវីត សរសើរឪពុក និងជម្រុញឲ្យប៉ាលោកយកកូនជាមួយភរិយាថ្មីទៀតផង។

លោកងួន ចាន់ដេវីត និងទេព បូព្រឹក្ស ចូលរួមមង្គលការឪពុក និងឪក្មេក
ងួន ចាន់ដេវីត ជូនពរឪពុកបានភរិយាថ្មីថា«ថ្ងៃនេះមានកិត្តិយសបានចូលរួមមង្គលការឯកឧត្តមពុក រស់ កុសល នៅបាត់ដំបង។តំណឹះតទៅមុខកូនសូមជូនពរឪឲ្យជួបប្រទះតែសេចក្ដីសុខ ។ពុកទទួលបានគូជីវិតដែលជាទីសមប្រកប ព្រោះថាមីង(ម្ដាយកក្រោយ)មិនដឹងសំណាង ឬកម្មទេ។ក្នុងតួនាទីជាកូនយើងអាចទំនុកបម្រុងបានជាថវិកា ការនឹករលឹក ប៉ុន្ដែមិនមែនជាការមើលថែ យកចិត្តទុក្ខដាក់លើគាត់ទេ ជាធម្មតា ជាកូនយើងតែងតែមានគ្រួសារយើង មិនមែនតែខ្ញុំទេ ប៉ុន្ដែមនុស្សទូទៅ។មានគេសួរខ្ញុំថាម៉េចដែរ គិតម៉េច?ខ្ញុំឆ្លើយថាជាការសម្រេ ចចិត្តរបស់គាត់ ហើយអ្វីដែលខ្ញុំសង្ឃឹមគឺពេលចាស់ទៅគាត់ទាំងពីរអាចមើលថែគ្នាតទៅមុខទៀតទៅ ព្រោះដោយសារតែកូនមានក្ដីនឹករលឹកតិចតួចអាចផ្ញើរថវិកាឲ្យគាត់បាន។គាត់(ឪពុក)ជាបុរសដែលមានទំនួលខុសត្រូវដូចខ្ញុំដែរ គាត់ផ្ដល់ពេញមុខពេញមាត់ទៅដល់មីង។ជូនពរឲ្យមីងមានសុខភាពល្អ មានសុភមង្គល »។


លោកងួន ចាន់ដេវីត ជាមួយប្អូនស្រី និងឪពុក
ចំណែកទេព បូព្រឹក្ស ថា«មកញាំការប៉ាក្មេក ប៉ាថាការឲ្យបានមុនអាក្អូន និងមីអូន » ។

យ៉ាងណាគេមិនដឹងពីមូលហេតុដែលឪពុករបស់លោកងួន ចាន់ដេវីត បែកបាក់គ្នាជាមួយម្ដាយលោកហើយទៅយកភរិយាថ្មីនោះទេ ខណៈដែលក្រៅពីដេវីត គេក៍មិនឃើញកូនៗផ្សេងទៀតចូលរួមការឪដែរ ក្នុងនោះមានទាំងប្អូនស្រីលោកផងដែរ ។

អ្នកលេងTik Tok ឈ្មោះPhan Mly បានខមិនខាងក្រោមវីដេអូដេវីត ទៅការឪនោះដោយសួរអ្នកផុសថា«សុំទោសអូន ម៉ាក់បង្កើត(ដេវីត) ទៅណាអូន ?»។ភ្លាមនោះម្ចាស់Tik Tok ឈ្មោះToNY Sor ឆ្លើយតបវិញថា«លែងគ្នាយូហើយ »។

គួរបញ្ជាក់ថាមង្គលការរបស់ឪពុកងួន ចាន់ដេវីត នេះធ្វើឡើងមុនពេលតែជាង២ខែប៉ុណ្ណោះដែលដេវីត ត្រូវដឹកដៃភរិយាទេព បូព្រឹក្ស រៀបការនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះហើយ ក្រោយកូនប្រុសរបស់គេឈ្មោះទេព បញ្ចាវរាប ហៅAlbert មានអាយុជាង២ឆ្នាំ។គេជឿថានៅថ្ងៃមង្គលការរបស់ដេវីត-បូព្រឹក្ស នោះឪពុករបស់លោកនឹងបណ្ដើរភរិយាថ្មីទៅចូលរួម ហើយម្ដាយរបស់ដេវីត ក៍អាចនឹងជួបម្ដាយថ្មីរបស់ដេវីត នៅថ្ងៃនោះដែរ ។

អ្នកលេងបណ្ដាញសង្គមភាគច្រើនជាFan របស់ងួន ចាន់ដេវីត បានសរសើរតារារ៉េប វ័យ៣១ឆ្នាំ រូបនេះថាមានសំណាងកើតមកបានទាន់ឪរៀបការ ហើយលោកថែមទាំងបានច្រៀងចងដៃឪបានប្រពន្ធថ្មីទៀតផង ។អ្នកខ្លះនិយាយបែបលេងសើចថាចាំមើលដេវីត បានកូនទី២ ឬឪបានកូនង៉ាមុន?

គួរបញ្ជាក់ថាងួន ចាន់ដេវីត បានរក្សារចំណងស្នេហាជាមួយនាងទេព បូព្រឹក្ស គម្រប់ខួបស្នេហ៍១០ឆ្នាំគត់នៅឆ្នាំ២០២៥ ទើបពួកគេសម្រេចចិត្តដឹកដៃគ្នាចូលរោងការ បន្ទាប់ពីបានទៅថតPre-Wedding នៅកោះម៉ាល់ឌីវ តាំងពីឆ្នាំ២០១៩ ។ប្រភពបានឲ្យដឹងថាឪពុកដេវីត ពេញចិត្តទេព បូព្រឹក្ស ជាកូនប្រសារខ្លាំង ពិសេសលោកស្រលាញ់ចៅAlbert ខ្លាំងណាស់ដោយដាក់តាំងរូបថតលោកពចៅនៅលើProfile ហ្វេសបុករបស់លោកទៀតផង។ចំណុចនេះហើយដែលធ្វើឲ្យបូព្រឹក្ស ហៅស្រីនិច្ច មានភាពកក់ក្ដៅព្រោះចំណងស្នេហានាងជាមួយដេវីត មានការគាំទ្រពេញទំហ៊ឹងពីភាគីក្រុមគ្រួសារខាងប្រុស ៕