Tuesday, May 6, 2025
Homeតារាខ្មែរពេជ្រ សោភា គូស្នេហ៍ចង់នាំទៅរស់នៅផ្ទះជួលវិញ ?

ពេជ្រ សោភា គូស្នេហ៍ចង់នាំទៅរស់នៅផ្ទះជួលវិញ ?

ភ្នំពេញ ៖ តារាចម្រៀង ពេជ្រ សោភា ត្រូវបានម្ចាស់ស្នេហាថ្លើមថ្លៃរបស់នាង លោកឆឹម សក្កដា ទម្លាយអារ ម្មណ៍ពិតនៅពេលថ្មីៗនេះថា កាលនៅផ្ទះជួល លោកនិងសោភា ពោពេញទៅដោយស្នាមញញឹម តែដល់ពេលមានវីឡានៅ បែរជារវល់រៀងៗខ្លួនទៅវិញ ។​​​ ការអះអាងរបស់លោកសក្កដា បែបនេះលោកចង់រំលឹករឿងពីមុន ដែលលោកនិងសោភា ធ្លាប់ជួលផ្ទះរស់នៅជាមួយគ្នា ប៉ុន្ដែលោកមិនបញ្ជាក់ទេថា ​ធ្លាប់ជួលផ្ទះនៅជាមួយគ្នានៅម្ដុំណា ហើយគេងនៅបន្ទប់ជាមួយគ្នា ឬគេងបន្ទប់ផ្សេងគ្នានោះទេ ព្រោះសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទោះជាលោកសក្កដា ជាគូដណ្ដឹងនាងមែន ប៉ុន្ដែលោកគេងផ្ទះលោក នាងគេងផ្ទះនាង អត់អាចឆ្វេច ឆ្វាចនៅបន្ទប់ជាមួយគ្នាបានជាដាច់ខាត។

 យ៉ាងណា ដើម្បីកុំឲ្យគេគិតថាពេជ្រ សោភា និងសក្កដា ធ្លាប់រួមរស់ក្រោមដំបូលបន្ទប់ជាមួយគ្នានោះ សោភា បានចូលទៅខម្មិនលើសំណេររបស់លោកសក្កដា ដែលចង់បបួលនាងទៅរស់នៅផ្ទះជួលវិញនោះថា «ជាមិត្តល្អនឹងគ្នា» តែការអះអាងរបស់សោភា បែបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមបង្ហាញសញ្ញាហួសចិត្តទៅវិញ ខណៈលោកសក្កដា ថាការរស់នៅផ្ទះជួលរបស់លោកនិងសោភា នោះគឺសំដៅដល់កាល​​ពី​ ៨ឆ្នាំមុន ។

 សូមបញ្ជាក់ថាពេជ្រ សោភា មានផ្ទះប្រណិតទាំងនៅក្រុង និងជាយក្រុង មិនក្រោម៣ទីតាំង ប៉ុន្ដែនាងអត់ចេះអួតអាងឡើយ គឺមានតែព្យាយាមលាក់ពីការសាងសង់វីឡាទៅវិញ ស្របពេលដែលតារាវ័យ៤១ឆ្នាំរូបនេះ នៅតែមានទីផ្សារសិល្បៈ ក្រោយចាកចេញពីហង្សមាសជិត១ឆ្នាំ ហើយងាកមកផលិតបទចម្រៀងដោយខ្លួនឯង។ សោភា បានប្រកាសនៅថ្ងៃទី១០ មេសា ឆ្នាំ២០២៥ ថានាងចង់រៀបការនៅឆ្នាំ២០២៥ នេះប៉ុន្ដែអត់អ្នកស្ដីដណ្ដឹង អីចឹងបន្ដសុខចិត្តរស់នៅជីវិតជាស្រ្ដីមេម៉ាយតទៅទៀត ។ ចំណែកលោកសក្កដា ថ្លែងនៅថ្ងៃតែមួយនោះថា កុំបង្ខំឲ្យលោករៀបការជាមួយសោភា ធ្វើអី បើ Fan មិនបានចងដៃផងហ្នឹង ។

 រឿងស្នេហាពេជ្រ សោភា-ឆឹម សក្កដា ធ្វើឲ្យ Fan ទាំងសងខាងវិលក្បុង ដោយសារតែម្ដងពួកគេបង្ហាញពីភាពផ្អែមល្ហែមស្នេហ៍ និងជូនកាលបែរជាសោះកក្រោះ លែងដើរចូលគ្នាក៏មានដែរ ។ លោកសក្កដា ធ្លាប់ព្រមានដោយការធ្វើអត្តឃាត បញ្ចប់ជីវិត មិនក្រោម ១០ដងឡើយ ព្រោះលោកកើតជំងឺផ្លូវចិត្ត (depression) ត្រូវបានតារារួមអាជីព ជួយឃាត់ ប៉ុន្ដែរឿងរ៉ាវទាំងអស់នោះ បែរជាត្រូវសោភា អះអាងថានាងមិនបានដឹងអ្វីទៅវិញ ព្រោះនាងលេងហ្វេសបុក​​ បង្ហាញតែសកម្មភាពទាក់ទងពីសិល្បៈ រឿងផ្សេង នាងអត់តាមដាន ។ ចំពោះលោកសក្កដា បានក្បត់សំដីខ្លួនឯង (ស្ដោះហើយលេបវិញ) ព្រោះតែមុនលោកភ្ជាប់ពាក្យជាមួយសោភា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នោះលោកធ្លាប់ប្រាប់ថា នឹងមិនយកប្រពន្ធជាតារាដូចគ្នាជាដាច់ខាត ឥឡូវបែរជាមិនឆ្ងាយពីអ្នកដែលលោកប្រឹងចៀសបំផុតនោះទៅវិញ។          

ទស្សនិកជន រង់ចាំមើលថា ការត្រូវរ៉ូវគ្នាវិញរបស់ពេជ្រ សោភា-ឆឹម សក្កដា នាពេលនេះរហូតដល់លោកសក្កដា រំលឹកនឹងចង់នាំនាងទៅរស់នៅបន្ទប់ជួលដូចមុនវិញ ដើម្បីឲ្យអនុស្សាវរីយ៍ល្អៗ រស់ឡើងវិញនោះ អាចធ្វើឲ្យសោភា ដែលតាំងចិត្តថា​ ចង់រស់នៅជីវិតជាស្រី្ដមេម៉ាយបន្ដទៀត ព្រោះ «អត់អ្នកចូលចែចូវ» នេះ នឹងធ្វើឲ្យនាងព្រមនឹកពីអនុស្សាវរីយ៍ចាស់ឡើងវិញបានខ្លះៗ ឬយ៉ាងណា ? … ៕

RELATED ARTICLES