ភ្នំពេញ៖នៅ សុនិតា បានផ្អាកថតសម្ដែងភាពយន្ដជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីនាងភ្ជាប់ស្នេហាជាមួយលោកទឹត ថាវរិទ្ធ កាលពីឆ្នាំ២០១៨ ម្លេះ ប៉ុន្ដែពេលនេះតារាកូន១ និងមានងារជាជំទាវ ស្រាប់តែវិលមករកអាជីពចាស់គួរឲ្យភ្ញាក់ផ្អើល ខណៈដែលថៅកែផលិតកម្ម មិនហ៊ានទម្លាក់ឲ្យនាងលេងតួរាយរងទេ គឺនៅតែផ្ដល់តំ ណែង ជាតួឯក ។ប្រភពបានឲ្យដឹងថាសុនិតា ឆក់បានតំណែងជាតួឯកក្នុងរឿង«អំពើ អ្នកជិតខាង »របស់អិលឌី ដោយចាប់ដៃជាមួយលោកលឹម ជាឡាយ ។ប៉ុន្ដែគេនៅមិនទាន់ដឹងថាសុនិតា ដែលគេហៅថា«ជំទាវៗ» នោះស៊ីថ្លៃប៉ុន្មានក្នុងភាពយន្ដដែលគ្រោងដាក់បញ្ចាំងនៅចុងខែឧសភា នេះឡើយ តែអ្នកខ្លះលាន់មាត់ថាតារាកូន១រូបនេះឡើងឋានៈជាជំទាវទៅហើយនៅឡើយ ស្រវ៉ាលុយល្អិតពីសិល្បៈទៀត ។

គួររំលឹកថានៅ សុនិតា អាយុ៣៤ឆ្នាំ ក្ដាប់តំណែងសំខាន់ដល់ទៅ២នៅសមាគមសិល្បករខ្មែរ អាណត្តិទី៦ គឺទី១៖នាងជាប្រធានផ្នែកពិធីការរបស់សមាគមសិល្បករខ្មែរ និងទី២៖ជាអនុប្រធានសមាគមសិល្បករខ្មែរ និងជាតំណាងរបស់លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ផងដែរ។តួនាទីទាំងពីររបស់សុនិតា នេះគឺហាក់ស៊ីសង្វាក់គ្នាទៅនិងតំណែងរបស់ស្វាមីនាងជារដ្ឋលេខាធិការក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ ពោលគឺទាំងនាងនិងប្ដីជាអ្នកធ្វើការផ្នែកទាក់ទងសិល្បៈដូចគ្នា ដែលធ្វើឲ្យតារាមិនតិចទេនៅសមាគមសិល្បករខ្មែរ អាណត្តិទី៦ នេះគោរពនាង ។ប៉ុន្ដែសុនិតា នៅមិនទាន់បញ្ចេញសា្នដៃណាមួយគួរឲ្យកត់សម្គាល់ខ្លាំងនៅឡើយ បើទោះជាពេលនេះចំណងស្នេហានាងជាមួយស្វាមីបានរក្សារនូវផ្អែមល្ហែមសារជាថ្មី ក្រោយមានភាពរកាំរកូសខ្លាំងកាលពីឆ្នាំ២០២២ ក្ដី ។

ក្រៅពីនៅ សុនិតា តារាដែលត្រូវគេហៅថា«ជំទាវ » ប៉ុន្ដែនៅបន្ដអាជីពសិល្បៈមានដូចជាអ្នកនាងចន ច័ន្ទលក្ខិណា,ឱក សុគន្ធកញ្ញា ,ស៊ឹម សូលិកា និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម ។ចំពោះសុនិតា វិញពេលនេះក្រោយក្លាយទៅជាប្រពន្ធលោកទិត ថាវរិទ្ធ រយៈពេលជាង៧ឆ្នាំ មកនេះ នាងត្រូវបានគេចាត់ទុកថាជាតារាមានទ្រព្យ ស្ដុកម្នាក់ រស់នៅផ្ទះវីឡាធំស្កឹមស្កៃ ជិះរថយន្ដថ្លៃៗ និងមានដីធ្លីតម្លៃរាប់សិបលានដុល្លារ នៅខេត្តព្រះសីហនុ ។ប៉ុន្ដែរឿងដែលសុនិតា មិនទាន់មានដូចនារីសាមញ្ញដ៍ទៃទៀតនោះគឺនាងនៅតែគ្មានស្រមោលរៀបការជាមួយស្វាមីពោះម៉ាយ បើទោះជាធ្លាប់មានដំណឹងថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីខែកញ្ញា ឆ្នាំ២០១៨ ក៍ដោយ ។ប្រភពខ្លះថាក្រុមគ្រួសារលោកថាវរិទ្ធ ក៍ពេញចិត្តសុនិតា ដែរ ក្រោយពីនាងបង្កើតបានកូនប្រុសបាន១ ប៉ុន្ដែរឿងតម្រុយរៀបការបែជានៅតែជាប់គាំងស្ញេញទៅវិញ ។

ទោះជានៅ សុនិតា មិនច្បាស់ថ្ងៃគ្រងឈុតកូនក្រមុំមែន ប៉ុន្ដែនៅថ្ងៃខួបគម្រប់អាយុ៣៣ និង៣៤ឆ្នាំ សុនិតា ឆ្នាំ២០២៤ និង២០២៥ នាងត្រូវបានមិត្តភក្ដិជូនពរឲ្យនាងបានកូនភ្លោះ នាងកាន់តែរីករាយនៅពេលដែលឭពាក្យទាំងនេះ ។តែ២ឆ្នាំចុងក្រោយនេះសុនិតា នៅតែមិនទាន់ពពោះកូនភ្លោះតាមបំណងឡើយ គឺដូចគ្នាទៅនិងអ្នក នាងគង់ សុជាតិ និងលី ម៉ារីណា ដែរ ដែលចង់បានកូនម្ដងពីរ តែលទ្ធផលនៅតែសូន្យ ។

សូមបញ្ជាក់ថានៅ សុនិតា ធ្លាប់លេចធ្លោក្នុងអាជីពសម្ដែងមុនពេលដែលនាងភ្ជាប់ស្នេហ៍ជាមួយលោកទឹត ថាវរិទ្ធ ហើយក្រោយឡើងជាជំទាវនាងបានផ្អាកទទួលថតរឿងជាច្រើនឆ្នាំមកហើយ ដោយពេលខ្លះទៅធ្វើជាដូនជី សមាធិ ជាច្រើនថ្ងៃទើបវិលវិញ។សូនិតា ធ្លាប់និយាយថានាងសោកស្ដាយចំពោះការខកខានថតភាពយន្ដភាគឲ្យហង្សមាសជាច្រើនរឿង ។ប៉ុន្ដែពេលនេះស្ងាត់ៗនាងបែជាវិលមករកស្ដារមុខមាត់ឡើងវិញតាមរយៈការព្រមលេងឲ្យផលិតកម្មអិលឌី ទៅវិញ ។ការត្រឡប់មករកអាជីពចាស់របស់សុនិតា នាពេលនេះក៍ជាសញ្ញាមួយបញ្ជាក់ថាស្វាមីនាងលោកទឹត ថាវរិទ្ធ មិនបានហួងហែង ឬប្រចណ្ឌភរិយាក្នុងការថតស្និតស្នាលជាមួយតារាប្រុសៗជាថ្មីនោះទេ បើទោះជាពេលនេះប្រពន្ធលោកក្លាយទៅជាជំទាវក៍ដោយ ។តែរឿងមហាជនគាំទ្រទៅលើសុនិតា កម្រិតណានោះនៅតែមានភាពស្រពិចស្រពិលនៅឡើយ ព្រោះក្រោយមានប្ដីនិងកូន១ អតីតពិធិការិនីប៉ុស្ដិ៍លេខ៥ រូបនេះក៍មានសម្រស់ប្រែប្រួលដែរ ៕




