Thursday, May 29, 2025
Homeព័ត៌មានសិល្បៈលោកបញ្ញា អ្នកផាត់មុខល្បីនៅស៊ិនឌី សំអាងការ  ត្រូវអ្នកលក់Online ម្នាក់ប្រកាសរក

លោកបញ្ញា អ្នកផាត់មុខល្បីនៅស៊ិនឌី សំអាងការ  ត្រូវអ្នកលក់Online ម្នាក់ប្រកាសរក

ភ្នំពេញ៖លោកបញ្ញា ដែលជាអ្នកផាត់មុខម្នាក់នៅហាងស៊ិនឌី សំអាងការ ​មាន​ឈ្មោះ​ល្បី​ក្នុងវិស័យMake Up នោះ ត្រូវនារីរូបស្រស់​ម្នាក់ជាអ្នកលក់Online ល្បីមានហ្វេសបុក​ឈ្មោះMi Yura ប្រកាសកាលពីពេលថ្មីៗនេះលើបណ្ដាញសង្គមរកលោក​បញ្ញា(Panha) ដែល​នាង​​បានជួបកាល​ពី១០ឆ្នាំមុន ។តាមព័តមានថាមូលហេតុដែល​អ្នកនាង Mi Yura ស្វែងរក​លោកបញ្ញា នោះដោយសារតែនាងមានការនឹករលឹកខ្លាំង ព្រោះ​នាងធ្លាប់បាន​លោកផាត់​មុខឲ្យ នាអំឡុងឆ្នាំ២០១៥ ហើយតាំងពីពេលនោះមក អ្នកទាំងពីរ អត់ដែលបានជួបមុខគ្នា​ឡើយ ។

 អ្នកនាងMi Yura បង្ហោះសារលើហ្វេសបុកភ្ជាប់ជាមួយរូបនាងថតជាមួយលោកបញ្ញា ដែលបានផាត់មុខ​ឲ្យ​នាងនោះថា«ឥឡូវមិនដឹងគាត់នៅណាទេ បងបានឃើញឆាតមកប្អូនផង បងMakeup នៅភ្នំពេញ ដែលផាត់មុខធ្វើសក់អោយខ្ញុំកាល១០ឆ្នាំមុន ឆែករូបចាស់ៗ​ក៍នឹក​ដល់គាត់ » ។

 អ្នកនាងMi Yura

ប្រភពបានឲ្យដឹងថាលោកបញ្ញា ភ្ញាក់ផ្អើល​នៅពេលដែលសុខៗ​ស្រាប់​តែមាន​ម៉ូយ​ របស់លោក​កាលពី​១០ឆ្នាំ មុននៅចាំរូបលោក​ ព្រោះការងារលោក មានអតិថិជនជា​ច្រើនហេតុ​នេះមិនអាចចាំឈ្មោះភ្ញៀវបានទេ ។ តាមព័តមាន​ថា​លោកបញ្ញា ពេលនោះថែម​ទាំងបាន​លុយ​ធៀប​ពីអ្នកនាងឈ្មោះ Mi Yura ទៀត​ផង កាលពី១០ឆ្នាំមុន ព្រោះ​តែ​លោក​បញ្ចេញ​ស្នាដៃ​Make Up បានល្អឲ្យធ្វើឲ្យអ្នកនាងពេញ​ចិត្ត​។យ៉ាងណាតាមព័តថាថ្មីៗនេះ​លោកបញ្ញា និង​អ្នកនាង Mi Yura ក៍បានជួបគ្នាដូច​បំណង​ហើយ ខណៈដែលអ្នកទាំងពីរ​បង្ហាញ​ការ​នឹក​រលឹក​គ្នា​ខ្លាំង​បន្ទាប់ពីខានជួបគ្នាអស់មួយទសវត្សរ៍។

គួរបញ្ជាក់ថាលោកបញ្ញា បានចាប់ជំនាញMake Up នេះជាច្រើនឆ្នាំមកហើយ និងត្រូវ​បានភ្ញៀវលំដាប់ហាយសូវ អភិជនក្នុងសង្គម ជា​ច្រើន​ស្គាល់​និង​ដឹងពីទេពកោសល្យ​ហើយ​ទទួលស្គាល់ពីស្នាដៃជំនាញ​ផាត់មុខរបស់លោក​ ខណៈដែលបច្ចុប្បន្នលោកក្លាយទៅ​ជាអ្នក​Make Up លំដាប់ជាន់ខ្ពស់ម្នាក់ និងជាម្ចាស់ហាងស៊ិនឌី សំអាងការ ទៀតផង ។អ្វីដែលគួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះហាងស៊ិនឌី សំអាងការរបស់លោក​នៅឆ្នាំ២០២៤- ២០២៥ មានការគាំ​ទ្រ​ពីអតិថិជន​កាន់តែច្រើនពិសេស​មង្គលការរបស់កូន​មន្រ្ដី​ថ្នា​ក់ដឹកនាំធំៗក្នុងជូររាជរដ្ឋាភិ បាល គឺតែងតែឃើញសំអាងការលោកត្រូវបានភ្ញៀវជ្រើសយក។ប៉ុន្ដែលោក​បញ្ញា អះអាងថា​សំអាង​ការ របស់លោក​ទទួលបម្រើរអតិថិជនទូទៅ មិនផ្ដោត​តែលើ​អ្នកមាន អ្នកធំទេ គឺកញ្ចប់​និង​តម្រូវ​​ទៅតាម​ភ្ញៀវ​កុម្មង់។លោកថាជោគជ័យលើមុខ​ជំនួញ​របស់លោក​ក៍ដោយសាតែ​លោក​មានបុគ្គលិក ដែល​ពូកែធ្វើការតាមជំនាញរៀងៗខ្លួន​។ ​អ្វី​ដែល​លោកនឹក​​ស្មាន​​មិន​ដល់នោះ​គឺសូម្បីតែ​ភ្ញៀវលោកផាត់មុខ តាំងពី១០ឆ្នាំ​មុនក៍នៅតែ​មិនភ្លេច​ពីលោក ឬចងចាំនិងជឿ​ជាក់​សេវាកម្ម ​លោកដែរ ដែលចំណុច​នេះ​ហើយធ្វើឲ្យ​លោក​រំភើបនិង​កាន់តែមានកំលាំង​ចិត្ត​បន្ដ​ធ្វើការ​ងារ​ដែលខ្លួនស្រលាញ់ក៍​ដូចជា​ពង្រឹងសេវា​កម្ម​ឲ្យកាន់តែល្អ​ថែមទៀតជូន​ដល់អតិ​ថិជនទូទៅនៅហាងស៊ិនឌី សំអាងការ ៕

RELATED ARTICLES