Friday, June 6, 2025
Homeតារាខ្មែរឈិន ម៉ានិច្ច វិលពីអាមេរិក ជិះ Lexus LX 570

ឈិន ម៉ានិច្ច វិលពីអាមេរិក ជិះ Lexus LX 570

ភ្នំពេញ ៖ តារាចម្រៀងហង្សមាស កញ្ញា ឈិន ម៉ានិច្ច (ឈិន ស្រីពេជ្រ) បានវិលតរឡប់ពីសហរដ្ឋអាមេរិក មកដក់ស្រុកវិញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីនាងបានចេញទៅច្រៀងសម្ដែង រយៈពេល ១ខែកន្លះ ដោយនៅរដ្ឋខ្លះ នាងច្រៀងម្នាក់ឯង និងរដ្ឋខ្លះទៀត ច្រៀងជាដៃគូជាមួយលោកម៉ាដូណា ។

ឈិន ម៉ានិច្ច ឲ្យដឹងថា នៅលើទឹកអីអាមេរិក នាងបានចេញច្រៀងជាច្រើនរដ្ឋ មានដូច ជា Long Beach, Stockton, Columbus, Cleveland, Cincinnati, Chicago, Ohio និង Philadelphia ជាដើម ដោយភាគច្រើនទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនខ្មែរ រស់នៅទីនោះ ព្រោះពួកគាត់ចូលចិត្តស្ដាប់បទពីដើមៗ ហើយនាងអាចច្រៀងបានដោយរលូន ។ ដោយសារតែមានការពេញចិត្តនាង ទើបអ្នកស្រលាញ់វិស័យសិល្បៈនៅទីនោះ បាននាំនាងដើរកម្សាន្ដ មុនពេលនាងវិលមកស្រុកវិញ ដោយបានទៅកន្លែងល្បីៗ ជាច្រើន ដូចជា Hollywood, Golden Bridge San Francisco, Lowell  និងទៅទស្សនាសាកលវិទ្យាល័យ Harvard  University នៅ Cambridge ទីក្រុង Boston រដ្ឋ Massachusetts ជាដើម ។

 ឈិន ម៉ានិច្ច មុនឡើងយន្ដហោះមកស្រុកខ្មែរវិញ នាងបានចេញសារអរគុណដល់បងប្អូនខ្មែរ ដែលបានគាំទ្រ និងទទួលនាងយ៉ាងកក់ក្ដៅ ខណៈដែលដៃគូរបស់នាង លោកម៉ាដូណា បានពន្យារពេលមកស្រុក ហើយបង្ហួសទៅច្រៀងសម្ដែងនៅប្រទេសកាណាដា ជាបន្ដ។

គួរបញ្ជាក់ថា មុនទៅរកលុយនៅអាមេរិក កាលពីឆ្នាំ២០២៣ ឈិន ម៉ានិច្ច ក៏ធ្លាប់ចេញទៅច្រៀងសម្ដែងនៅប្រទេសកាណាដា ជាមួយលោក ឆន សុវណ្ណារាជ ផងដែរ ខណៈដែលតាមព័ត៌មានថា បុរសអាណិកជនខ្មែរ ទាំងនៅកាណាដា និងអាមេរិក សុទ្ធតែចង់ឃាត់ឲ្យនាងបន្ដស្នាក់នៅទីនោះជាអចិន្ត្រៃយ៍ ដូចតារាខ្មែរមួយចំនួនទៀតដែលមានស្វាមីនៅក្រៅស្រុក។ប៉ុន្ដែស្រីពេជ្រ បានវិលវិញតាមពេលវេលាកំណត់ ហើយក៏គ្មានសញ្ញានាងចង់ភ្ជាប់ស្នេហាជាមួយបុរសនៅបរទេសដែរ ព្រោះតាមព័ត៌មានថា នាងមានម្ចាស់ចិត្តនៅក្នុងស្រុកទៅហើយ ។ បុរសដែលជាគូស្នេហ៍របស់ម៉ានិច្ច នោះ ត្រូវបានគេដឹងថា គ្មានអ្នកណាក្រៅពីប្រុសដែលនាងធ្លាប់បណ្ដើរទៅចូលរួមមង្គលការរបស់សុភ័ក្រ្ដ កុសុម៉ា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ នោះទេ ហើយចំណងស្នេហានេះ ក៏បើកចំហដែរ ។ ប៉ុន្ដែតាមព័ត៌មានថា ស្រីពេជ្រ មានជម្រើសស្នេហាច្រើន ព្រោះតាមប្រភពថា បុរសចំណាស់ម្នាក់ដែលធ្លាប់មានសង្សារជាអតីតតារាចម្រៀងហង្សមាស ម្នាក់នោះ ក៏ងាកមកតាមស្នេហាម៉ានិច្ច ដែរ ។ អ្វីដែលគួរឲ្យកត់សម្គាល់ មុនហោះទៅអាមេរិក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នោះ ម៉ានិច្ច បានទិញរថយន្ដទំនើប Lexus LX 570 ពណ៌ខ្មៅ តម្លៃខ្ទង់ជាង ២០ម៉ឺនដុល្លារ ដោយយកទៅបិទស្កុតការពារផ្អើលពេញហ្គារ៉ាស់ទៀតផង។ Lexus LX 570  នេះ គឺជារថយន្ដទី២ របស់នាងម៉ានិច្ច បន្ទាប់ពីឡាន Jeep Rubicon ហើយក្នុងពេលតែមួយនោះ នាងក៏ទិញបានផ្ទះ ១ល្វែង ព្រមទាំងបើកហាង Manich Beauty Spa នៅក្បែផ្សារចាស់ ។

តារារួមអាជីពជាច្រើន បានខ្សឹបខ្សៀវគ្នាថា ម៉ានិច្ច ពេលនេះពិតជាកាក់កបមែន ព្រោះអាយុទើបតែ ៣១ឆ្នាំ សោះ តែនាងមានលុយមិនធម្មតា ហើយគ្រាន់តែជះលុយទិញឡានជិះ អស់ខ្ទង់ជាង ៣០ម៉ឺនដុល្លារទៅហើយ ។  សូមបញ្ជាក់ថា ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol រដូវកាលទី២ នៅតែបន្ដច្រៀងនៅហង្សមាស ទោះជាតារាល្បីៗរបស់ផលិតកម្មនេះ នាំគ្នាសម្រុកចេញសឹងអស់ទៅហើយក្ដី ។ ក្រោយម៉ានិច្ច បាត់បង់ដៃគូសំខាន់ លោកដួង វីរៈសិទ្ធ ពេលនេះ នាងបានងាកមកចាប់ដៃជាមួយលោកនី រតនា ហើយផ្ដោតលើការរកលុយទាំងពីរច្រក គឺក្នុងនិងក្រៅស្រុក ៕

RELATED ARTICLES