Saturday, June 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ម៉ូតូច្នៃស៊ីម៉ាំង អត់ស្លាកលេខ ៥គ្រឿង

ចាប់ម៉ូតូច្នៃស៊ីម៉ាំង អត់ស្លាកលេខ ៥គ្រឿង

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌកំបូល បានបន្តបើកប្រតិបត្តិការបង្ក្រាប ចាប់ឃាត់ម៉ូតូ ចំនួន៥គ្រឿង ដែលប្រើប្រាស់ស៊ីម៉ាំងកែច្នៃ បំពងសំឡេងខុសលក្ខណៈបច្ចេកទេស និងម៉ូតូគ្មានស្លាកលេខ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបន្តចាប់ឃាត់ម៉ូតូ ចំនួន៥គ្រឿង ក្នុងនោះម៉ូតូប្រើប្រាស់ស៊ីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស (បំពង់ស៊ីម៉ាំងបំពងសំឡេងឮខ្លាំង) ចំនួន២គ្រឿង និងម៉ូតូគ្មានស្លាក លេខ ចំនួន៣គ្រឿង។

កម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំនិងធ្វើកិច្ចសន្យាដល់អ្នកបើបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូ យកបំពង់ស៊ីម៉ាំងដើម មកដោះដូរ និងធ្វើស្លាកលេខម៉ូតូ ទើបប្រគល់ម៉ូតូឱ្យត្រឡប់ទៅវិញ។

គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនគរបាលនៅតាមមូលដ្ឋាន ចំនួន១៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ បានចុះប្រតិ បត្តិការអនុវត្តបង្ក្រាបម៉ូតូគ្រប់ប្រភេទ ដេលប្រើប្រាស់ស៊ីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស (បំពង់ស៊ី ម៉ាំងបំពងសំឡេងឮខ្លាំង) ដែលបង្កការរំខានដល់ប្រជា ពលរដ្ឋ៕

RELATED ARTICLES