Saturday, June 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃ្លាំងស្តុកកុងផ្លាកកេ ភ្លើងឆេះ

ឃ្លាំងស្តុកកុងផ្លាកកេ ភ្លើងឆេះ

ភ្នំពេញ ៖ ឃ្លាំងស្តុកក្តារកុងផ្លាកកេ របស់សិប្បកម្មផលិតគ្រឿងសង្ហារិម មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងវេលាទៀបភ្លឺ និងត្រូវបានប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន១៥រថយន្ត។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចសិប្បកម្មផលិតគ្រឿងសង្ហារិម មួយកន្លែង ស្ថិតនៅផ្ទះលេខ១០៩៤ តាមបណ្តោយផ្លូវ៣៧១ ក្រុម០១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ដែលប្រចាំការនៅតាមបណ្តាលគោលដៅ ឱ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។

ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុង ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំ នាញ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ ១៤ឡាន ស្មើនឹង ៦៥ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹងម៉ែត្រ ៤គូប។

ចំពោះសំណង់រងគ្រោះនេះ គឺជាប្រភេទថ្មប្រក់ស័ង្កសី ទំហំ៣០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ឆេះបន្ទប់ស្តុកកុងផ្លាកកេ ទំហំ ៨ម៉ែត្រ គុណនឹង ១២ម៉ែត្រ ខូចខាតកុងផ្លាកកេ ចំនួន១៥០សន្លឹក តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃដដែល។

គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES