Saturday, June 7, 2025
Homeតារាខ្មែរលោកគួច ខេវិន ថាមង្គលការទេព បូព្រឹក្ស-ងួន ចាន់ដេវីត រំលេចនូវវប្បធ័ម អរិយធ័ម ប្រពៃណីខ្មែរ

លោកគួច ខេវិន ថាមង្គលការទេព បូព្រឹក្ស-ងួន ចាន់ដេវីត រំលេចនូវវប្បធ័ម អរិយធ័ម ប្រពៃណីខ្មែរ

ភ្នំពេញ៖លោកគួច ខេវិន អ្នកដឹកនាំនិងផលិតកម្មវិធីជាន់ខ្ពស់ទូរទស្សន៍ជាង២០ឆ្នាំមកហើយនោះបានអញ្ជើញចូលរួមមង្គលការទេព បូព្រឹក្ស និងងួន ចាន់ដេវីត នៅដឺព្រេមៀ សេនធ័រ សែនសុខ កាលពីព្រឹក្ស ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ហើយលោកបានកោតសរសើរមង្គលការតារា១គូនេះថាបានធ្វើទៅដោយរៀបចំបានល្អរំលេច​ឡើង​​នូវវប្បធ័ម អរិយធ័ម ប្រពៃណីដ៍ឧត្តុង្គខ្ពង់ខ្ពស់នៃប្រជាជាតិមហានគរ បវររុងរឿង។

 លោកគួច ខេវិន ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ បានលើកឡើងលើបណ្ដាញសង្គមថា«បងសូមសម្តែងនូវក្តីសោមនស្សរីករាយឥតឧបមាក្នុងការចូលរួមពិធីហែរជំនូនខាន់ស្លាមង្គលការនិងលៀងសាយភោជន៍ អបអរអពាហ៍ពិពាហ៍របស់ ប្អូនប្រុសងួនចាន់ ដេវីដ នឹងប្អូនស្រី ទេព បូព្រឹក្ស និងបងសូមកោតសរសើរដោយសុទ្ធចិត្តដែលប្អូនបានតាក់តែងលម្អវេទិកាព្រមទាំងរប្រារព្ធពិធីមង្គលដោយរំលេចឡើងនូវវប្បធ៌ម អរិយធ៌មប្រពៃណីដ៏ឧត្តុង្គឧត្តមខ្ពង់ ខ្ពស់នៃប្រជាជាតិមហានរគ បវររុងរឿងរបស់យើង។ បងសូមជូនពរបវរមហាប្រសើរចំពោះប្អូនទាំងពីរជាទី ស្រឡាញ់សមប្រកបដោយសុខសុភមង្គលដល់ចេរកាល»។

 លោកគួច ខេវិន ក៍បានបង្ហើបប្រាប់អ្នកយកព័តមាន«នគរធំ »បន្ថែមពីលើខ្លឹមសារដែលលោកបានបង្ហោះនោះដែរថាទេព បូព្រឹក្ស និងងួន ចាន់ដេវីត ធ្វើការសិល្បៈដោយបេះដូង ហើយអំឡុងពេលលោកដឹកនាំកម្មវិធីប្រគុំតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍កន្លងមកកញ្ចប់ថវិការមានកំណត់ តែដើម្បីឲ្យបានការសម្ដែងឲ្យបានល្អ មានពេលខ្លះតារាទាំងពីរចំណាយថវិកាផ្ទាល់ខ្លួន លើសប្រាក់ដែលទទួលបានក៍មានដែរ ។

 លោកគួច ខេវិន បានមានប្រសាសន៍ថា«ទោះជាទេព បូព្រឹក្ស និងជី ដេវីត គាត់ល្បីល្បាញដល់កម្រិតណា ក៍គាត់មានសីលធ័ម គុណធ័ម ជានិច្ច គាតង់តែងតែទូរស័ព្ទមកលេងសួរសុខទុក្ខ ហើយកម្មវិធីដែលលោករៀបចំកន្លងមកតារាទាំងពីរជួយច្រើន ដោយពេលខ្លះខាតក៍មានដើម្បីរៀបចំឲ្យបានល្អការចំណាយរបស់ពួកគេលើស ខណៈដែលកញ្ចប់ថវិការតាមកម្មវិធីមានកំណត់។នៅថ្ងៃអាពាហ៍ ពិពាហ៍ ពួកគាត់ក៍អ្នកទាំងពីរទូរស័ព្ទមកលោកដើម្បីចូលរួមពិធីហែជំនួន បុកល័ក្ដជាដើម ។តារាដ៍ល្បីទាំងពីរចេះដាក់ខ្លួន មានសីលធ័មល្អ ដែលលោកជាបងពិតជាមានមោទនភាព តេ្រកអរ ហេតុនេះប្អូនៗ​ជំនាន់ក្រោយគប្បីព្យាយាម ល្បីយ៉ាងណាក៍ដោយសំខាន់ មានគុណធ័ម មានសីលធ័ម ដែលនេះជាទ្រព្យដ៍ល្អ អាចជួយយើងឲ្យល្បីនៅក្នុងសង្គម។ខ្ញុំឃើញមានអ្នកមុខ អ្នកមាត់ជាន់ខ្ពស់ជាច្រើនបានមកចូលរួមមង្គលការប្អូនទាំងពីរ ព្រោះតែប្អូនមានគុណធ័ម  និងមានសីលធ័មល្អក្នុងសង្គម រាប់អានគ្រប់ទិសទី»។

 គួរបញ្ជាក់ថាទេព បូព្រឹក្ស បានសាងស្នេហ៍ជាមួយលោកងួន ចាន់ដេវីត រយៈពេល១០ឆ្នាំ មានកូនប្រុសមួយឈ្មោះ ទេព បញ្ចាវរាប ហៅAlbert អាយុ២ឆ្នាំកន្លះ ទើបរៀបការធំនាពេលនេះ។មង្គលការរបស់បូព្រឹក្ស ដេវីត មានការតុបតែងរចនាទៅដោយផ្ទាំងចំលាក់ប្រាសាទជាច្រើនតាំងពីច្រកចូលដល់កម្មវិធី ដែលធ្វើឲ្យលោកគួច ខេវិន ក៍ដូចជាមហាជនចាប់អារម្មណ៍ និងសរសើរមិនដាច់ពីមាត់ថាអាពាហ៍ ពិពាហ៍ របស់ពួកគេថារំលេចទៅដោយអរិយធ័ម កេរ្ដិ៍តំណែលវប្បធ័មប្រពៃជាតិខ្មែរតែម្ដង ៕

RELATED ARTICLES