Sunday, June 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនលួចម៉ូតូគេ ឪជួយលាក់ ជា.../ប់ខ្នោះទាំង២

កូនលួចម៉ូតូគេ ឪជួយលាក់ ជា…/ប់ខ្នោះទាំង២

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានលួចម៉ូតូគេ ១គ្រឿង បានសម្រេច រួចរួមគំនិតជាមួយឪពុក យកម៉ូតូដែលលួចបាន ទៅលាក់ទុក ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន យកទៅចាត់ការតាមច្បាប់។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន នៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨និង៣០នាទីព្រឹក បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានទទួលបណ្តឹងដោយផ្ទាល់មាត់ ពីប្រជាពលរដ្ឋដែលជនរងគ្រោះ ឈ្មោះ យ៉ា ម៉េង ភេទប្រុស អាយុ ៣២ឆ្នាំ បានរាយការណ៍ជូនសមត្ថកិច្ចថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៧និង០០នាទី នៅចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីអំពើលួច (ម៉ូតូ) កើតឡើងចំនួន ០១លើក។ ជនរងគ្រោះឈ្មោះ យ៉ា ម៉េង ភេទប្រុស អាយុ ៣២ឆ្នាំ មានលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ស្លាកលេខ បន្ទាយមានជ័យ 1E-2791 លេខតួម៉ាស៊ីន ND125ME-8541897 យកទៅបាត់ ខណៈពេលដែលជនរងគ្រោះផ្ញើទុកនៅកន្លែងផ្ញើម៉ូតូ មុខមាត់ច្រកព្រំដែនអន្តរជាតិ ភ្នំដី (គីឡូ១៣ ) ចំណុចកើតហេតុខាងលើ ហើយចូលទៅក្នុងផ្សារថៃ ។

ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហកាជាមួយកម្លាំប៉ុស្តិ៍នរគបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រៃសីមា បានចុះធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២ នាក់ ៖ ១-ឈ្មោះ លឿន ចាន់លីន ហៅលីន ភេទប្រុស អាយុ ២០ ឆ្នាំ, ២-ឈ្មោះ ប៉ូ លឿន ហៅ នឿន ភេទប្រុស អាយុ ៤៤ ឆ្នាំ អ្នកទាំងពីរត្រូវជាឪពុកនិងកូន មានលំនៅ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ចំពោះសម្ភារៈវត្ថុតាងដកហូតបាន រួមមាន ៖ ម៉ូតូ ម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ចំនួន ០១ គ្រឿង ផ្លាកលេខ បន្ទាយមានជ័យ 1E-2791 លេខតួ លេខម៉ាស៊ីន ND125ME-8541897 ចំនួន ០១គ្រឿង និងមធ្យោបាយម៉ូតូ សម្រាប់ជិះធ្វើសកម្មភាព ម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ផ្លាកលេខ បាត់ ដំបង 1AJ-1370 ចំនួន០១ គ្រឿង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩និង០០នាទី នៅចំណុចភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លឿន ចាន់លីន ហៅ លីន ភេទប្រុស អាយុ ២០ ឆ្នាំ បានឆ្លើយសារភាពថា ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៧ព្រឹក រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ចំនួន ០១ គ្រឿង ផ្លាកលេខ បន្ទាយមានជ័យ 1E-2791 របស់ជនរងគ្រោះខាងលើ នៅចំណុចកន្លែងផ្ញើម៉ូតូ មុខមាត់ច្រកព្រំដែនអន្តរជាតិ ភ្នំដី (គីឡូ១៣) ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រាកដមែន លុះលួចបានហើយ រូបគេនិងឪពុក ឈ្មោះប៉ូ លឿន ហៅនឿន ភេទប្រុស អាយុ ៤៤ឆ្នាំ បាននាំគ្នាយកម៉ូតូដែលលួចបាន យកទៅលាក់ទុកនៅផ្ទះរបស់ពួកគេ ស្ថិតក្នុងភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានដោះដូរកង់កាំបន្ទះម៉ូតូនោះ យកមកដាក់ម៉ូតូរបស់ពួកគេ ម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ដោយមិនមានប្រាប់ឲ្យអ្នកណាបានដឹងឡើយ ។

 ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា ចំនួន ០២នាក់ កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES