Monday, July 28, 2025
Homeព័ត៌មានជាតិប្រឡងបាក់ឌុប លើកទៅថ្ងៃ២៨-២៩សីហា

ប្រឡងបាក់ឌុប លើកទៅថ្ងៃ២៨-២៩សីហា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលើកពេលប្រឡងសញ្ញាបត្រមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នេះ ដែលគ្រោងធ្វើនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៥ ទៅថ្ងៃទី២៨-២៩ ខែសីហា ។លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងតាមគណនីបណ្តាញសង្គម របស់លោក កាលពីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ថា “ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គ្រោងធ្វើនៅថ្ងៃទី១៨-១៩ សីហា ត្រូវពន្យារពេលទៅថ្ងៃទី២៨-២៩ សីហាវិញ”។

លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានបន្តថា “បេក្ខជនខេត្តឧត្តរមានជ័យ និងព្រះវិហារ អាចប្រទ្បងនៅខេត្តខ្លួន ឬនៅខេត្តផ្សេងក៏បាន ប្រសិនបើភៀសសឹក…”។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “កូនៗជាបេក្ខជនខេត្តឧត្តរមានជ័យ និងព្រះវិហារ សូមកុំភ័យ ។ ក្រសួង យល់ពីស្ថានភាពរបស់កូនៗ…”។

សូមជម្រាបថា ការផ្លាស់ប្តូរកាលបរិច្ឆេទការប្រឡងសញ្ញាបត្របាក់ឌុប នេះ បន្ទាប់ពីថៃ បានធ្វើការវាយប្រហារ ដោយអាវុធគ្រប់ធុន មកលើដែនអធិបតេយ្យកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ពេលនេះ។

តាមប្រភពក្រសួងអប់រំ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សាលារៀន៦០០ បានបិទទ្វារ នៅ៥ខេត្ត ប៉ះពាល់ដល់សិស្សានុសិស្ស ១៥ម៉ឺននាក់ និងគ្រូបង្រៀន ជាង ៦ពាន់នាក់៕

RELATED ARTICLES