Friday, August 1, 2025
Homeព័ត៌មានជាតិពលរដ្ឋភៀសសឹក មានប័ណ្ណសមធម៌ អាចបន្តបើកប្រាក់ឧបត្ថម្ភប្រចាំខែ ជាធម្មតា

ពលរដ្ឋភៀសសឹក មានប័ណ្ណសមធម៌ អាចបន្តបើកប្រាក់ឧបត្ថម្ភប្រចាំខែ ជាធម្មតា

ខេត្តសៀមរាប ៖ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោកបណ្ឌិត ចន ណារិទ្ធ បានជូនដំណឹងដល់ពលរដ្ឋដែលកំពុងស្នាក់នៅតំបន់មានសុវត្ថិភាព នៅក្នុងខេត្តសៀមរាប ថា ពលរដ្ឋភៀសសឹក មានប័ណ្ណសម ធម៌ អាចបន្តបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល នៅទូទាំងប្រទេស ប្រចាំខែ ជាធម្មតា។

ថ្លែងឱ្យដឹងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្នុងដំណើរអង្កេត និងវាយតម្លៃស្ថានភាពរស់នៅរបស់ពលរដ្ឋដែលបានភៀសសឹក ពីតំបន់ដែលរងការឈ្លានពានពីប្រទេសថៃ លោកបណ្ឌិត ចន ណារិទ្ធ លើកឡើងថា ទោះបីជាពលរដ្ឋបានចំណាកស្រុក ពីតំបន់មួយទៅតំបន់មួយ ក៏ពួកគាត់នៅតែទទួលបានការគាំពារពីរាជរដ្ឋា ភិបាល ជាពិសេសពលរដ្ឋដែលមានស្ថានភាពក្រីក្រ និងមានប័ណ្ណសមធម៌ និងនៅតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ជាធម្មតា នៅតាមគ្រប់បញ្ជរវីង នៅទូទាំងប្រទេស នៅរៀងរាល់ចុងខែនីមួយៗ។

លោកបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងសម័យតេជោ-ធិបតី នឹងផ្តល់ការគាំពារជូនពលរដ្ឋគោល ដៅ គ្រប់កាលៈទេសៈទាំងអស់ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ។

ក្នុងដំណើរចុះអង្កេត និងវាយតម្លៃក្នុងការផ្តល់ការគាំពារជូនគ្រួសារដែលបានភៀសសឹក មកកាន់កន្លែងសុវត្តិ ភាព លោកបណ្ឌិត ចន ណារិទ្ធ និងសហការី បាននាំយកនៅអង្ករ និងវត្ថុប្រើប្រាស់ចាំបាច់មួយចំនួន ជូនគ្រួសារភៀសសឹក ដែលកំពុងមានតម្រូវការចាំបាច់ផងដែរ៕

RELATED ARTICLES