ស្ត្រីដែលនិយមចូលចិត្តពាក់ស្បែកជើងកែងចោតជាប្រចាំ អាចជួបប្រទះបញ្ហាកកិតជាមួយស្បែកជើង បណ្តាលឱ្យជើងមានដំបៅរហូតដល់ឈឺ។ តែក៏មានវិធីកែខៃ ដោយគ្រាន់តែជ្រើសស្បែកជើងដែលមានស្បែកទន់ និងពាក់ទៅ ល្មមជាមួយជើង។ តែពេលខ្លះ គូដែលចូលចិត្តបែរជាមិនសូវល្អ តែទិញរួចហើយធ្វើយ៉ាងណា? សាកល្បងប្រើបន្ទះការពារស្បែកជើងកកិត ដែលមានគុណសម្បត្តិជួយបន្ថយការកកិតពេលពាក់ នឹងទទួលបានលទ្ធផលល្អបំផុត ជ្រើសប្រភេទប្រើកាវអាគ្រីលីក Hydrocolloids។ ក្រៅពីជាប់ណែនហើយ នៅជួយបន្ថយការក្រហាយស្បែកផងដែរ។ ជាពិសេសគឺមាន ពណ៌ស៊ីគ្នាជាមួយពណ៌ស្បែក ព្រោះភាពស្អាតជារឿង ដែលត្រូវយកចិត្តទុកដាក់ជានិច្ច៕
វិធីពាក់ស្បែកជើងកែងខ្ពស់ មិនឲ្យកកិតឈឺជើង
RELATED ARTICLES