ការពិសាទឹកដោះគោឆៅមុនគេងនោះ នឹងធ្វើឱ្យកាល់ស្យូមដែលពិសាចូលទៅ ត្រូវបឺតស្រូប និងរក្សាទុកក្នុងសរសៃ ឈាម ពុំត្រូវបញ្ចោញចោលដូចពេលថ្ងៃទេ។ វានៅបន្តរក្សាជាថាមពលបម្រុងឱ្យរាងកាយយកទៅប្រើក្នុងដំណើរការសម្រួលតុល្យភាពគីមីក្នុងពេលយប់ ក្រោយពេលគេងលក់ ដើម្បីធ្វើឱ្យភាវៈផ្នែកគីមីក្នុងរាងកាយមានតុល្យភាពជាធម្មតា និងការទាញកាល់ស្យូមមកជួយក្នុងដំណើរការសម្រួលតុល្យភាពគីមីនេះ នឹងជួយឱ្យរាងកាយសម្របខ្លួនបានល្អ មានសុខភាពរឹងមាំ និងអារម្មណ៍នឹងន។ ផ្ទុយទៅវិញ ប្រសិនបរិមាណកាល់ស្យូមមិនគ្រប់គ្រាន់ ឬរាងកាយមានកាល់ស្យូមក្នុងឈាមតិច ប្រព័ន្ធសម្រួលតុល្យភាពនេះ នឹងទាញកាល់ស្យូមពីឆ្អឹង និងទៅរំលាយកាល់ស្យូមចេញ ពីឆ្អឹងដែលជាមូលហេតុមួយ បណ្តាលឱ្យឆ្អឹងពុក៕