រដូវ ជាឈាមដែលកើតពីការជ្រុះចេញនៃភ្នាសស្បូន និងមានអ័រម៉ូនពីរ ប្រភេទគឺ Estrogen និង Progesterone គ្រប់គ្រងការបង្កើត និងជ្រុះនៃភ្នាសស្បូន ដែលកម្រិតអ័រម៉ូនទាំងពីរ មានទំនាក់ទំនងគ្នាជាមួយការធ្លាក់ពង។ ឯការដែលមកជាមួយរដូវ គឺអាការឈឺថ្ងាស និងចុកពោះដែរ ។
លក្ខណៈនៃអាការឈឺចាប់ មករដូវ ៖
-ឈឺបរិវេណថ្ងាសអវយវៈភេទ។
-ឈឺខ្នង។
-អស់កម្លាំង។
-ធុញអាហារ។
-ក្អួតចង្អោរ។
-ឈឺក្បាល។
-ងងុយគេង។
-មិនចាប់អារម្មណ៍វត្ថុជុំវិញខ្លួន។
វិធីបន្ថយអាការឈឺចាប់ មករដូវ ៖
-ស្អំទឹកក្តៅបរិវេណថ្ងាសអវយវៈភេទ ហើយគេងសម្រាកមួយស្របក់ នោះអាការនឹងធូរស្បើយ ព្រោះកម្តៅជួយឱ្យសាច់ដុំដែលតឹងបន្ធូរភាពតានតឹងបាន។
ពិសាទឹកឱ្យច្រើន នឹងជួយឱ្យថ្លើមធ្វើការយ៉ាងមានប្រសិទ្ធភាព ព្រោះថ្លើមជួយរក្សាតុល្យភាពអ័រម៉ូន Estrogen ធ្វើ ឱ្យអាការចុកពោះធូរស្បើយបាន តែគួរចៀសវាងទទួលទានអំបិល និងកាហ្វេអ៊ីន ព្រោះបណ្តាលឱ្យឆ្អល់ពោះ និងចុកពោះខ្លាំងលើសដើម។
-ហាត់ប្រាណជាប្រចាំឱ្យទៀងទាត់ ប្រៀបដូចជា របាំងបង្ការជំងឺ ព្រោះពេលហាត់ប្រាណនឹងជួយឱ្យរាងកាយរឹងមាំ រាងស្អាត ថែមទាំងជួយបង្កើនចលនាឈាមរត់បរិវេណឆ្អឹងត្រគាក ដែលបន្ថយអាការឈឺចាប់មករដូវបាន។
-ការទទួលទានអាហារ គួរជ្រើសប្រភេទបន្លែបៃតង ឱសថបុរាណ យិនស៊ិន កាកសរសៃ សារធាតុអាហារសម្បូរធាតុដែក ម៉ង់ហ្គាណែស កាល់ស្យូម និង វីតាមីន B រួម។
-ពិសាថ្នាំសម្រាប់បន្ថយអាការឈឺចាប់មករដូវ។ បន្ទាប់ មកគេងសម្រាកមួយស្របក់ ក៏អាចជួយបន្ថយអាការឈឺចាប់ មករដូវបានដែរ៕