Friday, September 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជាង WiFi ខ្សែភ្លើងឆក់ស្លាប់

ជាង WiFi ខ្សែភ្លើងឆក់ស្លាប់

ខេត្តពោធិ៍សាត់ ៖ យុវជនជាបុគ្គលិកដំឡើងប្រព័ន្ធ WiFi ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងកណ្តាលថ្ងៃត្រង់ ខណៈគេសង្ស័យអាចបណ្តាលមកពីចរន្តអគ្គិសនីឆក់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៤ ស្ថិតនៅភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ។

ជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះប៊ុនថាន ចេដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យនិងធ្វើការស្រាវជ្រាវ ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរសង្ស័យ ជាប់ពាក់ព័ន្ធករណីឃាតកម្មនោះទេ ពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ បណ្តាលឱ្យស្លាប់ (សង្ស័យភ្លាត់ស្នៀត បោះខ្សែកាបទាក់ខ្សែទាក់ខ្សែភ្លើង) នេះបើយោងតាមការឆែកតាមរយៈកាមេរ៉ាសុវត្ថិភាព។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃ ណី៕

RELATED ARTICLES