Friday, October 3, 2025
Homeព័ត៌មានជាតិមេបក្សជំនាន់ថ្មី ថាត្រូវជំរុញទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក ឲ្យរឹងមាំ

មេបក្សជំនាន់ថ្មី ថាត្រូវជំរុញទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក ឲ្យរឹងមាំ

ភ្នំពេញ៖ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា ក្នុងអតីតកាលប្រវត្តិសាស្ត្រកម្ពុជា និងសហរដ្ឋអាមេរិក ធ្លាប់មានភាពរកាំរកូសនឹងគ្នាជាច្រើនលើកច្រើនសាមកហើយ ដោយសារបញ្ហាភូមិសាស្ត្រនយោបាយ និងកត្តាផ្សេងៗ ប៉ុន្តែរហូតមកដល់ពេលនេះ បន្ទាប់ពីអ្នកជំនាន់ថ្មី ឬអ្នកបន្តវេនពីគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលដឹកនាំដោយលសម្ដេចហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មក ឃើញថាទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ចាប់ផ្តើមមានភាពល្អប្រសើរមួយកម្រិតធំ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិទទួលស្គាល់ សាទរ​ ។ ដូច្នេះអ្វីដែលកម្ពុជា ត្រូវធ្វើនៅពេលនេះ គឺត្រូវជំរុញទំនាក់ទំនងទ្វេភាគីជាមួយអាមេរិក ឲ្យបានរឹងមាំ។

លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ថា វាជាជម្រើស ឬឱកាសកម្ពុជា ជំរុញទំនាក់ទំនងទ្វេភាគីឲ្យរឹងមាំ ជាមួយសហរដ្ឋអាមេរិក ខណៈមហាអំណាចលេខ១ លើលោកនេះ បានប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហាប្រឈម និងបង្កើនទំនុកចិត្តគ្នាសាជាថ្មីឡើងវិញ ជាមួយមេដឹកនាំជំនាន់ថ្មីនៃបក្សកាន់អំណាច ក្រោយចំណងការទូត៧៥ឆ្នាំ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ប្រាប់”នគរធំ” នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ថា “ខ្ញុំថា អ្វីកម្ពុជាដឹងច្បាស់ខ្លួនឯងហើយ អំពីនយោបាយ ការទូតការបរទេស ទៅនឹងមិត្តភាព ទំនាក់ទំនងទ្វេភាគីក្នុងការដោះស្រាយអ្វីជាការប្រឈមចំពោះមុខ ក៏ដូចជាភូមិសាស្រ្តនយោបាយកម្ពុជា និងអាមេរិក ផ្សារភ្ជាប់នឹងអតីតកាលប្រវត្តិសាស្រ្ត ទៅនឹងអនាគត ថាតើកម្ពុជាមានភាពរឹងមាំ ច្បាស់លាស់នៃទំនាក់ទំនងនយោបាយការទូត ការបរទេស ជាមួយសហរដ្ឋអាមេរិក ក៏ដូចដូចជំនួញដូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទៅនឹងទំនងសន្តិភាព ស្ថិរភាព សន្តិសុខតំបន់ ទៅនឹងភូមិសាស្រ្តនយោបាយឥណ្ឌូចិន និងបញ្ហានៃឥទ្ធិពលគនរបដណនដប់នៃការដាក់ផ្នែកពងនរីកយោធា ក៏ដូចជាសន្តិសុខជាតិ ទៅនឹងសេដ្ឋកិច្ចរវាងមហាអំណាចចិន ក្នុងភូមិសាស្ត្រនយោបាយតំបន់អាស៊ាន ក៏ដូចជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អ៊ីចឹងហើយកម្ពុជាខ្លួនឯងហ្នឹងដឹងច្បាស់ថា សហរដ្ឋអាមេរិកចង់ឃើញអ្វីចេញពីកម្ពុជា នៅក្នុងទំនាក់ទំនងស្មើមុខស្មើមាត់ តម្លាភាព ថាកម្ពុជាជាភូមិសាស្រ្តនៃចន្លោះឥទ្ធិពលមហាអំណាចចិន និងសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកក៏ចង់ឃើញកម្ពុជាបង្ហាញនូវតម្លាភាពនយោបាយដោយមិនលម្អៀងទៅមហាអំណាចណាមួយ ពាក់ព័ន្ធទៅនឹងអ្វីដែលសហរដ្ឋអាមេរិក តែងតែចោទប្រកាន់ថាកម្ពុជាបានផ្តល់នូវភូមិសាស្ត្រនៅសមុទ្ររាមហ្នឹង យោធាកងទ័ពជើងទឹកកម្ពុជា នៅសមុទ្ររាម ខេត្តកំពតហ្នឹងជាមូលដ្ឋានទ័ពជើងទឹករបស់មហា ចិន ដើម្បីពង្រីកឥទ្ធិពលយោធានៅក្នុងតំបន់អតីតឥណ្ឌូចិន ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍យើង ផ្សារភ្ជាប់ទៅនឹងសមុទ្រចិនខាងត្បូង នៃភូមិសាស្ត្រនយោបាយពង្រីកខ្សែក្រវាត់មួយ ផ្លូវមួយ ក៏ដូចជាសហរដ្ឋអាមេរិកក៏ចង់ឃើញការពង្រីកឥទ្ធិពលនយោបាយរបស់ខ្លួនដើម្បីទប់ជាមួយមហាអំណាចចិន ទៅនឹងឥណ្ឌូប៉ាស៊ីហ្វិក ទាក់ទងទៅនឹងសម្ព័ន្ធមិត្តអូស្រ្តាលី កូរ៉េខាងត្បូងជប៉ុន និងឥណ្ឌាអីជាដើមហ្នឹង។ អាហ្នឹងហើយដែលកម្ពុជា ត្រូវមានភាពឆ្លាតវៃការបង្ហាញអំពី នយោបាយ តម្លាភាព អាចចំហ ដោយមិនបិទបាំង ហើយមិនលម្អៀងទៅមហាអំណាចចិន។ អ៊ីចឹងកម្ពុជាមិនមានអីដែលថាពិបាកក្នុងការពង្រឹងនូវទំនាក់ទំនងស្អិតល្មួត មិនថាមហាអំណាចចិន សហរដ្ឋអាមេរិក ដោយយើងឈរលើគោលការណ៍នៃរដ្ឋធម្មនុញ្ញដែលធានានិងការពារនូវអធិបតេយ្យភាព បូរណភាពទឹកដី ដី ឯករាជភាព អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ។ អ៊ីចឹងអ្វីដែលកម្ពុជាអាចធ្វើបាន គឺថាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាព មិតនតដែកថែប សហគមន៍រួមកម្ពុជា-ចិនតែមួយហ្នឹង ក៏កម្ពុជាត្រូវបង្ហាញថា  កម្ពុជាក៏គ្មានសត្រូវក្រៅពីមានតែការបង្កើតមិត្តជាមួយនឹងសហរដ្ឋអាមេរិក ហើយយើងដឹងហើយថាសហរដ្ឋអាមេរិកជាមហាអំណាចទីមួយលើលោក ទាំងផ្នែកយោធា និងសេដ្ឋកិច្ច។ អ៊ីចឹងកម្ពុជាក៏ធ្លាប់ដឹងហើយដែរថា សេដ្ឋកិច្ចទំនិញជួញដូរគ្រប់សព្វសារពើគឺយើងបានសក្ដានុពលផ្នែកសេដ្ឋកិច្ចGDPហ្នឹង ពីសហរដ្ឋអាមេរិក ដោយសារនាំទំនិញរាប់រយមុខចូលទៅសហរដ្ឋអាមេរិកនៅក្នុងទីផ្សារ ហើយមានការវិនិយោគមកកម្ពុជាអ្នកបរទេស វិនិយោគទុនបរទេសបរទេស ហើយមានប្រទេសចិនភាគច្រើនសែសិបភាគរយ នៃអ្នកវិនិយោគទុនបរទេស កូរ៉េ ជប៉ុននិងប្រទេសផ្សេងៗ “។

លោកមាជ សុវណ្ណារ៉ា​ម៊បានមានប្រសាសន៍បន្តថា “​អ៊ីចឹងហើយវាជាឱកាសដែលកម្ពុជាត្រូវស្តារ ត្រូវពង្រឹង ត្រូវពង្រីកខឿនសេដ្ឋកិច្ចរបស់ខ្លួនដោយមិនរំពឹងទៅលើមហាអំណាចចិន ហើយផាត់ចោលមហាអំណាចអាមេរិក គឺថា យើងមិនអាចបាត់នូវតុល្យភាព ដោយមិនមានភាពលម្អៀងបានទេ។ អ៊ីចឹងហើយខ្ញុំមើលឃើញថាភាពរឹងមាំស្ថិតនៅលើសហរដ្ឋអាមេរិកចង់ឃើញកម្ពុជា ទីមួយ គឺថាមិនលម្អៀងទៅមហាអំណាចណា លើកដាក់ វ៉ៃប្រហារ។ អាហ្នឹងជាចំណោទបញ្ហាដែលត្រូវដោះ។ ទីពីរ គឺការអនុវត្តច្បាប់ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដើម្បីឲ្យមានជំនឿជឿជាក់ទៅនឹងភាពនៃការរកស៊ីរបស់អ្នកវិនិយោគទុនអាមេរិក ក៏ដូចជាជំនួយឥតសំណង ឬក៏ប្រាក់កម្ចីណាមួយដែលចេញពីសហរដ្ឋអាមេរិក ក៏ដូចជាធនាគារពិភពលោក រូបយប័ណ្ណអន្តរជាតិ IMF និងមូលនិធិអាស៊ីអីជាដើមហ្នឹង គឺថាសុទ្ធតែជាឱកាសដែលកម្ពុជាត្រូវមានភាពឆ្លាតវៃ ដើម្បីបង្ហាញសក្ដានុពល ហើយយើងដឹងដឹងហើយថា បើយើងមិនមានភាពរឹងមាំច្បាស់លាស់ បំបាត់អពើពុករលួយ ការគោរពសិទ្ឌ៊ធិមនុស្ស ការអនុវត្តន៍គោលការណ៍នីតិរដ្ឋ ប្រជាធិបតេយ្យអីទេ យើងកំពុងតែឆ្លងកាត់នូវសង្រ្គាម នូវជម្លោះព្រំដែនជាមួយនឹងប្រទេសសៀមទៅទៀត តើយើងត្រូវធ្វើកាតឡប់ប៊ី ទាក់ទាញ លួងលោមបែបណាដើមនបីឲ្យសហរដ្ឋអាមេរិកហ្នឹងមានលំនឹង មានការជឿជាក់។ អ៊ីចឹងហើយសហរដ្ឋអាមេរិកជាមហាអំណាច ក្នុងខណៈដែលសងរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តយោធា ក៏ដូចជាសម្ព័ន្ធមិត្តយូរអង្វែងជាមួយនឹងប្រទេសថៃ ទៅទៀត។ អ៊ីចឹងហើយថៃកំពុងតែមានការប៉ុនប៉ងគឃ្លើន ផ្គើនទៅនឹងការរំបំពានអធិបតេយ្យភាពកម្ពុជាទៅទៀត។ អាហ្នឹងហើយជាអ្វីដែលឥទ្ធិពលរបស់កម្ពុជាត្រូវមានទំនាក់ទំនងរឹងមាំដើម្បីឲ្យមានស្ថិរភាពនយោបាយ សន្តិសុខ សន្តិភាព កិច្ចសហប្រតិបត្តិការអាស៊ាន ក៏ដូចជាមហាអំណាចទាំងពីរហ្នឹង ហើយយើងដឹងហើយថានៅខែតុលា ខាងមុខ ក៏មានការប្រជុំជំនួបកំពូលអាស៊ាន ជាមួយនឹងសហរដ្ឋអាមេរិក” ។

លោកមាជ សុវណ្ណារ៉ា មានប្រសាសន៍បន្តទៀតថា “​អ៊ីចឹងហើយប្រធានាធិបតីមហាអំណាច ដូណាល់ ត្រាំ លោកក៏កំពុងតែចង់បានសន្តិភាព ចង់បាននូវមេដាយសន្តិភាព មិនចង់ឃើញពិភពលោកកើតសង្គ្រាម។ អាហ្នឹងហើយជាការទាកើទាញរបស់កម្ពុជា នៅក្នុងជំនួបកំពូលអាស៊ាន ក៏ដូចជាជំនួបផ្ទាល់ជាមួយនឹងលោកប្រធានាធិបតីដូណាល់ ត្រាំ យើងឃើញថាអាចនឹងមានអ្វីប្រែប្រួលនៅកម្ពុជា។ យើងមិនចង់ឲ្យមានអស្ថិរភាពនៅតំបន់ ក៏ដូចជាមានសន្តិភាពជាមួយនឹងប្រទេសជិតខាង ព្រោះយើងដឹងហើយថាសង្គ្រាម វាធ្វើឲ្យវិនាសកម្ម ធ្វើឲ្យអន្តរាយដល់ជាតិសាសន៍ទាំងពីរ ក៏ដូចជាខ្ទេចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធជាតិ ហើយសង្គ្រាមវាមិនមានអ្វីដែលនាំនូវសេចក្តីសុខចម្រើន សុភមង្គល សុខដុមរមនាដល់ប្រជាពលរដ្ឋខ្មែរទេ យើងឆ្លងកាត់មកជាច្រើនជំនាន់ ជាច្រើនសតវត្សរ៍ ទសវត្សរ៍មកហើយ គឺថាពលរដ្ឋខ្មែរឆ្អែតនឹងសង្គ្រាម ចង់ឃើញនូវសន្តិភាពសុភមង្គល  អភិវឌ្ឍ និងសិទ្ធិមនុស្សសម្រាប់សហគមន៍របស់ខ្លួន ដែលមិនទៅជ្រៀតជ្រែកជាមួយនឹងប្រទេសណា ក្នុងការឈ្លានពានឡើយ ក្រៅតែពីចង់បានសេចក្ដីសុខ ប្រទេសតូចចង់ឲ្យមានសេដ្ឋកិច្ច ចង់ឲ្យបានសន្តិភាព មានទេសចរណ៍ មានការងារធ្វើមាន វិនិយោគទុន មានស្ថិរភាព បំបាត់អំពើពុករលួយ នីតិរដ្ឋ កំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច ខ្ញុំថាទាំងអស់ហ្នឹងហើយដែលកម្ពុជានឹងមានភាពរឹងមាំក្នុងទំនាក់ទំនងទ្វេភាគីជាមួយនឹងសហរដ្ឋអាមេរិកខណៈដែលប្រទេសយើងតូចកាលណាយើងមានការអនុគ្រោះព័ន្ធនាំទំនិញចូល ហើយបន្ថយអត្រាពន្ធគយបដិការអីហ្នឹង ទាំងអស់ហ្នឹង ដែលសរុបមក គឺកម្ពុជានឹងមានផលចំណេញច្រើន។ បើយើងបង្កើតសត្រូវជាមួយសហរដ្ឋអាមេរិក ជាមួយប្រទេសអ្នកមាន មហាអំណាច គឺថាយើងអត់ចំណេញអីទេ តែយើងក៏អត់មានរណប ឬក៏ទៅចំណុះ ឬក៏ជាប់ចំណងនៃប្រទេសមហាអំណាច ដោយសម្ពាធ ឥទ្ធិពលនយោបាយ យោធា ឬសេដ្ឋកិច្ចណាទេ ព្រោះយើងជាប្រទេសតូចមែន តែយើងស្មើមុខស្មើមាត់ក្នុងនាមជាសមាជិកអង្គាសហប្រជាជាតិ ដែលត្រូវធានា ការពារ ដែលមិនអាចរដ្ឋបរទេសណារំលោភបំពានបាន មានរដនឋធម្មនុញ្ញ ដែលយើងអនុលោមចេញពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស 23 តុលា ឆ្នាំ1991នោះ “៕

RELATED ARTICLES