Monday, October 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែស្រីបង្ខំរួមភេទជាមួយប្រុស ស្រីម៉ាស្សាមករដូវ ប្តឹងប៉ូលិស

ថៅកែស្រីបង្ខំរួមភេទជាមួយប្រុស ស្រីម៉ាស្សាមករដូវ ប្តឹងប៉ូលិស

ខេត្តកណ្តាល ៖ នារីវ័យក្មេងម្នាក់ បានចូលធ្វើការនៅហាងម៉ាស្សា កោសជប់ ១កន្លែង លុះក្រោយមក ស្រាប់តែថៅកែស្រី បានបង្ខំនាងឱ្យទទួលភ្ញៀវ (រួមភេទជាមួយភ្ញៀវ) ជារៀងរាល់ថ្ងៃ សូម្បីតែពេលមិនស្រួលខ្លួន (មក រដូវ) ក៏ថៅកែស្រី បង្ខំឱ្យនាងបម្រើសេវាកម្មរួមភេទជាមួយភ្ញៀវទៀត រហូតដល់នារីរងគ្រោះទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ចាប់វាយខ្នោះថៅកែហាងម៉ាស្សា យកទៅចាត់ការតាមច្បាប់។

ករណីថៅកែហាងម៉ាស្សា កោសជប់ បង្ខំបុគ្គលិកស្រីឱ្យរួមភេទជាមួយភ្ញៀវនេះ បានកើតឡើង តាំងពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចហាង ម៉ាស្សាកោសជប់ យីហោ ៧៧៧៧ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

នារីរងគ្រោះ មានឈ្មោះ ស.ស.ម អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្សា កោសជប់ យីហោ ៧៧៧៧ មានលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកស្ត្រីសង្ស័យដែលត្រូវសមត្ថ កិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចក់ ជីង ភេទស្រី អាយុ៣២ឆ្នាំ មុខរបរម្ចាស់ហាងម៉ាស្សា កោសជប់ យីហោ៧៧៧៧ មានលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នារីរងគ្រោះ បានចូលមកសុំធ្វើការនៅហាងម៉ាស្សា កោសជប់ យីហោ៧៧៧៧ ស្ថិតនៅជាប់ផ្លូវ១១៥ ទល់មុខសាលាជុងអ៊ីង ក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានថៅកែស្រីឈ្មោះ ចក់ ជីង ជាអ្នកមើលការខុសត្រូវ។

ប្រភពដដែល បន្តថា ចាប់តាំងពីចូលបម្រើការងារក្នុងហាងម៉ាស្សានេះមក ជនសង្ស័យដែលជាថៅកែស្រី តែង តែចាប់បង្ខំឱ្យនារីរងគ្រោះទទួលភ្ញៀវ (បម្រើសេវាកម្មរួមភេទជាមួយភ្ញៀវ) ជាញឹកញាប់ គ្មានលស់ពេលម្តង ណាឡើយ សូម្បីតែនារីរងគ្រោះ មានជំងឺឬមិនស្រួលខ្លួន (មករដូវ) ក៏ថៅកែស្រី បង្ខំឲ្យរួមភេទជាមួយភ្ញៀវ ដោយថៅកែ ដកប្រាក់ចំនួន១ម៉ឺនរៀល ថ្លៃបន្ទប់ តែបើចេញក្រៅ គឺដកភាគរយចំនួន ៤ម៉ឺនរៀល។

រហូតមកដល់វេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ដោយនារីរងគ្រោះទ្រាំទ្រនឹងការបង្ខិតបង្ខំរបស់ថៅកែស្រី លែងបានតទៅទៀត ក៏សម្រេចមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ដើ ម្បីឱ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យ យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាថៅកែស្រីហាងម៉ាស្សាកោសជប់ខាងលើ បានឆ្លើយថា ទីតាំងហាងម៉ាស្សារបស់នាង ពិតជាបានលួចលាក់បង្កប់សេវាផ្លូវភេទប្រាកដមែន ហើយនាងពិតជាដកប្រាក់ចំនួន ១ម៉ឺនរៀល ក្នុង១លើក ពីជនរងគ្រោះ នៅពេលរួមភេទជាមួយភ្ញៀវ នៅកន្លែងរបស់ខ្លួនប្រាកដមែន តែមិនបានបង្ខំជនរងគ្រោះនោះឡើយ ប៉ុន្តែពេលជនរងគ្រោះចេញក្រៅជាមួយភ្ញៀវវិញ នាងមិនដែលដកប្រាក់ពីជនរងគ្រោះឡើយ។

ស្ត្រីសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES