Wednesday, October 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្មករសំណង់ជួញថ្នាំញៀន ជាប់ខ្នោះ៥

កម្មករសំណង់ជួញថ្នាំញៀន ជាប់ខ្នោះ៥

ខេត្តមណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន ខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងការដ្ឋានសំណង់ ១កន្លែង ដោយឃាត់ខ្លួនក្រុមកម្មករសំណង់ ចំនួន៥នាក់ ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៤៣កញ្ចប់។

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤និង៣២នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចការដ្ឋានសំណង់១កន្លែង ជាប់ផ្លូវក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសឿង សំអ៊ន់  ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ធ្វើការនិងស្នាក់នៅការដ្ឋានសំណង់ទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិគ្រញូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង (មានសារធាតុញៀន)។ ទី២-ឈ្មោះកន សារិទ្ធិ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ (មានសារធាតុញៀន)។ ទី៣-ឈ្មោះដែន សុះ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរចុងភៅ មានលំនៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ (មានសារធាតុញៀន)។ ទី៤-ឈ្មោះសាន វិសាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ  មានលំនៅ ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ (មានសារធាតុញៀន) និងទី៥-ឈ្មោះវ៉ាត គម្ភៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ធ្វើការនិងស្នាក់នៅការដ្ឋានសំណង់ទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រៃឃ្នេស ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង (មានសារធាតុញៀន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ស្តីពីការបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យដូចភ្លៀងរលឹម ក្នុងទូទាំងខេត្តមណ្ឌលគិរី និងដោយមានការសម្របសម្រួលនីតិវិធីពីលោកស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី មានការចូលរួមពីលោកឡឹង រិទ្ធី អនុភូមិអូរស្ពាន កាលពីវេលាម៉ោង ៤និង៣២នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែន មនោរម្យ បានធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចការដ្ឋានសំណង់ ជាប់ផ្លូវក្រវាត់ក្រុង ស្ថិតនៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោ រម្យ ខេត្តមណ្ឌលគិរី ដោយប្រើវិធានការញុះញង់។

ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ (១-ឈ្មោះសឿង សំអ៊ន់  ២-ឈ្មោះកន សារិទ្ធិ ៣-ឈ្មោះដែន សុះ ៤-ឈ្មោះសាន វិសាន់ ៥-ឈ្មោះវ៉ាត គម្ភៈ) ព្រមតាំងដកហូតសម្ភារៈ និងវត្ថុតាង រួមមាន ១-ក្រាមពណ៌សថ្លា ជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៤៣កញ្ចប់ (១២កញ្ចប់ធំល្មម និង៣១កញ្ចប់តូច) ទម្ងន់១២,៩៥ក្រាម (ថ្លឹងទាំង សំបកថង់)។ ២- ទូរស័ព្ទ ចំនួន៤គ្រឿង (ម៉ាក INFINIX  ចំនួន១គ្រឿង ម៉ាក OPPO ចំនួន១គ្រឿង ម៉ាក REDME ចំនួន១គ្រឿង ម៉ាក SAMSUNG ចំនួន១គ្រឿង)។ ៣-ម៉ូតូ ចំនួន២គ្រឿង (ម៉ាកស៊ុយស៊ូគី ស្មាស់ ពណ៌ប្រផេះ ១គ្រឿង និងម៉ាក Honda Wave S ពណ៌ខ្មៅ គ្មានស្លាកលេខ ១គ្រឿង)។ ៤-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន មួយចំនួន។ ៥-ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀន មួយចំនួន។ ៦-ប្រអប់ពណ៌ខ្មៅ ចំនួន១។

ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES