Wednesday, October 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះការ៉ាស់សាំង

ទុស្សេខ្សែភ្លើង ឆេះការ៉ាស់សាំង

ខេត្តត្បូងឃ្មុំ ៖ ស្ថានីយប្រេង ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក បង្កឱ្យរងការខូចខាត សម្ភារៈ និងទ្រព្យសម្បត្តិមួយចំនួនធំ និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ សហការចុះអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៥ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្ថានីយប្រេងសាវីម៉ិច ១កន្លែង ស្ថិតនៅចំណុចភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក។

ស្ថានីយប្រេងដែលរងការឆាបឆេះ មានម្ចាស់ឈ្មោះ យ៉ន សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅ ភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក។

តាមប្រភភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានទទួលសេចក្តីរាយ ការណ៍ពីឈ្មោះ យ៉ន សុខហ៊ាង ថាមានករណីភ្លើងឆេះការ៉ាស់សាំង សាវីម៉ីចរបស់ខ្លួន នៅចំណុចភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកពញាក្រែក និងស្នាក់ ការ៧០១ ចំនួន១១នាក់ រថយន្ត ៣គ្រឿង ម៉ូតូ ១គ្រឿង សហការាមួយកម្លាំងនគរបាលស្រុកពញាក្រែក ដឹកនាំដោយលោកវេសេនីយ៍ត្រី ស៊្រុន ផឹងឡាយ មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកពញាក្រែក បានចេញអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន៤គ្រឿង ក្នុងនោះមានការចូលរួមពីរថយន្តក្រុមហ៊ុនកៅស៊ូ ចំនួន១គ្រឿង ផងដែរ។

នៅក្នុងហេតុការណ៍អគ្គិភ័យនេះ កម្លាំងជំនាញ បានប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន៥ឡាន ទើបអាចគ្រប់ គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនបង្កឱ្យឆេះរាលដាលឡើយ។ ចំពោះមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕

RELATED ARTICLES