Friday, October 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះកាស៊ីណូម៉ុកបាយ បាញ់ទឹក៧ឡាន

ភ្លើងឆេះកាស៊ីណូម៉ុកបាយ បាញ់ទឹក៧ឡាន

ខេត្តស្វាយរៀង ៖ កាស៊ីណូម៉ុកបាយ ស្ថិតក្នុងក្រុងបាវិត ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខ រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍បញ្ជូនរថយន្តពន្លត់អគ្គិ ភ័យ ជួយបាញ់ពន្លត់ ដោយប្រើប្រាស់ទឹក អស់ចំនួន៧ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍អគ្គិភ័យឆេះកាស៊ីណូម៉ុកបាយ នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីនៅព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅចំណុចកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ថា មានករណីអគ្គិភ័យឆាប ឆេះក្នុងកាស៊ីណូម៉ុកបាយ ភ្លាម លោកវរសេនីយ៍ត្រី គ្រុយ សុខឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបាវិត បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះជួយអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកើតមានឡើងនៅក្នុងកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ក្នុងនោះមាន រថយន្តកងរាជអាវុធហត្ថខេត្តស្វាយរៀង ចំនួន៣គ្រឿង រថយន្តរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតចំនួន១គ្រឿង និងរថយន្តអធិ ការដ្ឋាននគរបាលក្រុងបាវិត ចំនួន២គ្រឿង ដោយប្រើប្រាស់ទឹក អស់ចំនួន ៧រថយន្ត ទើបអាចគ្រប់គ្រងស្ថាន ការណ៍បាន ១០០ភាគរយ ដោយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃដដែល មិនបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ។

សមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួន ក្នុងឃ្លាំងគ្រឿងសំណង់ គ្រឿងដេគ័រ ចំណែកមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី៕

RELATED ARTICLES