Friday, October 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ១៧នាក់ ដកហូតថ្នាំញៀនជាង១គីឡូ

វ៉ៃខ្នោះ១៧នាក់ ដកហូតថ្នាំញៀនជាង១គីឡូ

ខេត្តកោះកុងៈ លោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងស្នាក់ការសន្តិសុខចាំយាម កម្លាំងមូលដ្ឋាន ក្រុងខេមរភូមិន្ទ កម្លាំងមូលដ្ឋានស្រុកបទុមសាគរ និងពន្លាតដែនសមត្ថ កិច្ចដែនដីទៅខេត្តព្រះសីហនុ បង្ក្រាបបទល្មើសជាក់ស្តែង ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុស ច្បាប់ នូវសារធាតុញៀន ចំនួន៦គោលដៅ។

ការចុះប្រតិបត្តិការនេះ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោកព្រះអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ចាប់ពីថ្ងៃទី១៥-២២ ខែតុលា ឆ្នាំ២០២៥ ។

ក្នុងនោះ បានឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ (ស្រី៤នាក់) និងដកហូតវត្ថុតាងរួមមាន ៈ  ១-ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ចំនួន៤៩កញ្ចប់ ស្មើ១១១៨,៧២ក្រាម។ ២-កញ្ចប់សញ្ញាពណ៌ស រូបសេះពណ៌លឿង និងពណ៌ក្រហម ចំនួន២៨កញ្ចប់ ស្មើ១៣២,៤៦ក្រាម (ថ្លឹងទាំងសំបក)។ ៣-កញ្ឆា ចំនួន២កញ្ចប់ ស្មើ១១,៧៩ក្រាម (ថ្លឹងទាំងសំបក)។ ៤-ម៉ូតូ ចំនួន៧គ្រឿង។ ៥-ទូរស័ព្ទដៃ ចំនួន២៥គ្រឿង។ ៦-អត្តសញ្ញាណប័ណ្ណ ចំនួន៦សន្លឹក។ ៧-ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន២គ្រឿង។ ៨-ដាវ ចំនួន២ដើម។ ៩-ដែកឆាប ចំនួន២ដើម។ ១០-កាំបិត ចំនួន ២ ដើម។ ១១-កន្ត្រៃ ចំនួន២ដើម។ ១២-នាឡិកាដៃ ចំនួន៣គ្រឿង។ ១៣-កាបូបស្ពាយ ចំនួន៤ និង១៤-សម្ភារៈវេច ខ្ចប់ ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ជនសង្ស័យទាំង១៧នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES