Friday, October 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះថៃ៥នាក់ ជួញថ្នាំញៀន៦គីឡូ

វ៉ៃខ្នោះថៃ៥នាក់ ជួញថ្នាំញៀន៦គីឡូ

ខេត្តប៉ៃលិន ៖ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀនខេត្តប៉ៃលិន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញ ដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដ៏ធំ១ករណី ដោយធ្វើឡើងនៅទីតាំងចំនួន២ ជាលទ្ធ ផល កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ ចំនួន៥នាក់ (ស្រី១) ព្រមតាំងដកហូតវត្ថុតាងថ្នាំញៀន សរុបប្រមាណជិត៦គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅចំណុច២ទីតាំង  ទីតាំងទី១-នៅចំណុចផ្ទះជួលផ្លូវទៅវត្តសារវណ្ណ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងទីតាំងទី២- នៅចំណុចបន្ទប់ជួលជិតផ្សាតាប៉ាច ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាប រួមមាន ទី១-ឈ្មោះ Anuwat chansuphan ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី២-ឈ្មោះ Chaninthon Suepsombat ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី៣-ឈ្មោះ Arthit saelor ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី៤-ឈ្មោះ Natiya Klomkleang ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ និងទី៥-ឈ្មោះChakninthon suepsombat ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី សោម ប៉ិម ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅបានធ្វើការបង្ក្រាបជាក់ស្តែង នូវករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១លើក មានចំនួន២ទីតាំង រួមមាន ៖

ទីតាំងទី១-នៅចំណុចផ្ទះជួលផ្លូវទៅវត្តសារវណ្ណ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឃាត់ខ្លួនបានជន សង្ស័យជាជនជាតិថៃ ចំនួន៥នាក់ (ស្រី១នាក់) ព្រមទាំដកហូតសម្ភារៈ និងវត្ថុតាងរួមមាន ១-ម្សៅក្រាមកេតាមីន (K) ចំនួន១១៥កញ្ចប់ (ធំ៤កញ្ចប់)។ ២-ថ្នាំគ្រាប់ពណ៌ប្រផេះ សង្ស័យជាសារធាតុញៀន ចំនួន២កញ្ចប់ធំ ស្មើនឹង២០០គ្រាប់។ ៣-ថ្នាំគ្រាប់ពណ៌បៃតង សង្ស័យជាសារធាតុញៀន ចំនួន៣កញ្ចប់ធំ ស្មើនឹង៣០០គ្រាប់។ ៤-ម្សៅគ្រាប់ពណ៌ផ្កាឈូក សង្ស័យសារធាតុញៀន ចំនួន២កញ្ចប់ធំ ស្មើនឹង២៧៣គ្រាប់។ ៦-កញ្ចប់ពណ៌ក្រហម រូបសេះ សង្ស័យសារធាតុញៀន ចំនួន៤កញ្ចប់។ ៧-កញ្ចប់ពណ៌លឿង សង្ស័យសារធាតុញៀន ចំនួន២កញ្ចប់។ ៨-ខូលីចេន សង្ស័យសារធាតុញៀន ចំនួន៨កញ្ចប់។ ៩-កញ្ចប់ពណ៌ខ្មៅ សង្ស័យសារ ធាតុញៀន ចំនួន១កញ្ចប់។ ១០-ជញ្ជីង ចំនួន១១គ្រឿង។ ១១-ទូរស័ព្ទ ចំនួន៤គ្រឿង។ ១២-លុយថៃ ចំនួន ១២១៤០បាត។ ១៣-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន មួយចំនួន។ ១៤-ម៉ូតូ ចំនួន៣គ្រឿង (១-ម៉ាក PCX ស្លាកលេខ ភ្នំពេញ 1FN-1014 ២-ម៉ាក PCX ពាក់ស្លាកលេខ ភ្នំពេញ 1GK-3259 ៣-ម៉ាកហុងដា ស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1AS 2676)។ ១៥-ម៉ាស៊ីនរាប់លុយ ចំនួន១គ្រឿង។

ទីតាំងទី២-នៅចំណុចបន្ទប់ជួលជិតផ្សាតាប៉ាច ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយដកហូតបាន វត្ថុតាង រួមមាន ១-កញ្ចប់រូបតែ សង្ស័យសារធាតុញៀន កេតាមីន (K) ចំនួន៣ដុំធំ និង៤កញ្ចប់។ ២-កញ្ចប់ខូលីចេន ចំនួន១៨ដុំ ស្មើនឹង១៨០កញ្ចប់។ ៣-កញ្ចប់ពណ៌ក្រហមរូបសេះ ចំនួន៦ដុំ ស្មើនឹង៦០កញ្ចប់។ ៤-កញ្ចប់ ferrari ពណ៌ស រូបសេះ ចំនួន៣ដុំ ស្មើនឹង៣០កញ្ចប់។ ៥-កញ្ចប់ខូលីចេន ពណ៌ផ្កាឈូក ចំនួន២០កញ្ចប់។ ៦-ជញ្ជីង ចំនួន២គ្រឿង។

សរុបវត្ថុតាង (សង្ស័យជាសារធាតុញៀន) រួម ៖ ១-ថ្នាំញៀនកេតតាមីន (K) ទម្ងន់សរុប ៣គីឡូ៨ខាំ។ ២-ថ្នាំគ្រាប់សរុបរួម ៨១៣គ្រាប់ ទម្ងន់៤ខាំ៨ក្រាម។ ៣-កញ្ចប់ពណ៌បៃតង UX ទម្ងន់៣,៣ខាំ។ ៤-ថ្នាំញៀនកញ្ចប់សរុបរួម ២១៣កញ្ចប់ ទម្ងន់១គីឡូ២ខាំកន្លះ។ សរុបសារធាតុញៀនទាំងអស់ទម្ងន់ ៥,៨៦គីឡូក្រាម។

 ជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES