Friday, October 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតលក់ទូរស័ព្ទខ្យល់ ជាប់ខ្នោះ

ស្រីស្អាតលក់ទូរស័ព្ទខ្យល់ ជាប់ខ្នោះ

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវនិងបង្ក្រាបលើករណីឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមអនឡាញ បន្ទាប់ពីមានជនរងគ្រោះជាច្រើននាក់ បានមកដាក់ពាក្យបណ្តឹង។

ប្រតិបត្តិការនេះ ធ្វើឡើងតាមបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបករណីឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរស័ព្ទ តាមប្រព័ន្ធអនឡាញ។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជន សង្ស័យ ១នាក់ ឈ្មោះ ព.ដ.ន ភេទស្រី ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជន សង្ស័យរូបនេះ ត្រូវបានជនអនាមិកអូសទាញឱ្យធ្វើសកម្មភាពទទួលនិងផ្ទេរប្រាក់តាមគណនីធនាគារ ជាបន្ត បន្ទាប់ ហើយបានទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។

ក្នុងនោះដែរ គណនីហ្វេសប៊ុក របស់ជនអនាមិក នៅតែបន្តបង្ហោះផ្សព្វផ្សាយទិញ-លក់ទូរស័ព្ទ និងស្វែងរកអ្នកចូលរួមធ្វើសកម្មភាពទទួលប្រាក់ និងតបឆាត តាមរយៈលេខទូរស័ព្ទ ០៩៦ ៦៦០ ០៣២៥, ០៩៦ ៧៨៣ ៩៧២៥ និងបានឱ្យ QR Code របស់គណនីធនាគារផ្សេងៗ តាមបណ្តាញសង្គមនានា ក្នុងគោលបំណងជ្រើរើសបុគ្គលិកសម្រាប់ការងារ។

ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋាន បានក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្នខ្ពស់ ពីការផ្តល់ឱកាសការងារតាមអនឡាញ ដែលមិនស្គាល់ប្រភពច្បាស់លាស់ អាចត្រូវបានជនអនាមិកបញ្ចុះបញ្ចូល អូសទាញ រហូតក្លាយជាអ្នកទទួល ផលនៃបទល្មើសផ្សេងៗ និងត្រូវទទួលទោស តាមផ្លូវច្បាប់ ជាធរមាន៕

RELATED ARTICLES