ភ្នំពេញ ៖ ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ដែលស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានមន្ត្រីជំនាញរកឃើញល្មើសច្បាប់បរិស្ថាន ដោយបានយកសំរាម សំណ ល់រឹងឧស្សាហកម្ម (សំបកនិងគ្រាប់ស្វាយ) ទៅចាក់ចោលនៅទីតាំងដីវាល និងដីស្រែ មួយកន្លែង ស្ថិតក្នុងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអធិកាកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានចុះពិនិត្យលើទីតាំងផ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd បានប្រព្រឹត្តផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ទាក់ទងនឹងវិស័យបរិស្ថាន ដោយសារក្រុមហ៊ុនបានដឹកជញ្ជូននិងការទុកដាក់សំណល់រឹងឧស្សាហកម្ម ចុងក្រោយរបស់ក្រុមហ៊ុន ចាក់ចោលផ្តេសផ្តាស ពុំមែនជាទីលានទុក ដាក់សំរាមសំណល់រឹងត្រឹមត្រូវ។ លើសពីនេះ ក្រុមហ៊ុន មិនបានអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថាន ដូចមានចែងក្នុងរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA ដំបូង និងមិនបានអនុវត្តតាមកិច្ចសន្យាការពារបរិ ស្ថាន។

ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនអនុវត្តការពិន័យអន្តរការណ៍ លើករណីបានយកសំណល់រឹងឧស្សាហកម្ម ទៅចោលលើទីតាំងដែលពុំមានការអនុញ្ញាតត្រឹមត្រូវ (អនុលោមតាមមាត្រា២៣៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ) និងមិនបានអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថាន ដូចមានចែងក្នុងរបាយការណ៍ EIA ដំបូង (អនុលោ មមាត្រា៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួងលេខ ១០៧០)។ លើសពីនេះ ក្រុម ហ៊ុន មិនបានបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន (អនុលោមមាត្រា៦៩៤ នៃក្រមបរិស្ថាន និងប្រកាសអន្តរក្រសួងលេខ ១០៧០) ។

លើសពីនេះ ក្រសួងបរិស្ថាន បានចាត់វិធានការតម្រូវឱ្យក្រុមហ៊ុន បញ្ឈប់ការដឹកសំណល់រឹង (គ្រាប់និងសំបក ស្វាយ) ទៅចោលនៅទីតាំងដីខាងលើ ជាបន្តទៀត ទោះក្នុងរូបភាពបែបណាក៏ដោយ និងត្រូវធ្វើការប្រមូលនិងសម្អាតសំណល់រឹង (គ្រាប់និងសំបកស្វាយ) ដែលបានយកទៅចាក់ចោលក្នុងទីតាំងដីរបស់ខ្លួន ចេញឱ្យអស់ មុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕
