Wednesday, November 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមណាត់ជក់ថ្នាំក្នុងព្រៃ ជាប់ខ្នោះ៣

ណាត់ជក់ថ្នាំក្នុងព្រៃ ជាប់ខ្នោះ៣

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ចំនួន៣នាក់ ជាមុខសញ្ញជួញដូរនិងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ឆ្មក់បង្ក្រាបបាន ខណៈដែលក្រុមជនសង្ស័យបានណាត់គ្នាទៅប្រមូលផ្តុំជក់ថ្នាំញៀន នៅក្នុងព្រៃ ១កន្លែង។

ការបង្ក្រាបក្រុមជនសង្ស័យជក់ថ្នាំញៀននេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំ ណុចព្រៃខាងកើតវត្តជ្រៃក្រាំងខ្នុរ ស្ថិតក្នុងភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជួប ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័ (ជាមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួន)។ ទី២ ឈ្មោះ សុង ប៊ុន្នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិក្រាំងខ្នុរ ឃុំដំណា ក់រាំង ស្រុកសាមគ្គីមុនីជ័យ និងទី៣-ឈ្មោះ ឆន ឆាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិព្រៃទាន់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចស្រុក បានចុះទៅបង្ក្រាប ចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ ជាក់ស្តែង ដែលកំពុងសម្ងំជក់ថ្នាំញៀន នៅក្នុងព្រៃ ដោយដកហូតបានវត្ថុតាង ថ្នាំញៀន ចំនួន៥កញ្ចប់ ឧបករណ៍សម្រាប់ជក់ថ្នាំញៀន មួយចំនួន ទូរស័ព្ទ ២គ្រឿង និងម៉ូតូ ១គ្រឿង។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES