ភ្នំពេញ ៖ ហាងផឹកស៊ី «ប៉ាឧត្តម» ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប ពាក់ព័ន្ធលួចលាក់បម្រើសេវាកម្មផ្លូវភេទ ដោយឃាត់ខ្លួនម្ចាស់ហាង និងនាំខ្លួននារីក្មេងៗ ជាអនីតិជន ចំនួន១២នាក់ ទៅសាកសួរ ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភោជ នីយដ្ឋាន «ប៉ាឧត្តម» ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង (អតីតរ៉ាសំរោង) ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពកងរាជអាវុធហត្ថ បានឲ្យដឹងថា ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ពីទីតាំងភោជនីយដ្ឋានខាងលើ លួចលាក់បម្រើសេវាកម្មផ្លូវភេទ ដោយមាននារីក្មេងៗ ជាអនីតិជន បម្រើការ ហើយមានមេការទាក់ ទងភ្ញៀវ ដើម្បីរកសេវាផ្លូវភេទ នាំចេញទៅដេកនៅក្រៅម្តង ៥០ ទៅ១០០ដុល្លារ សមត្ថកិច្ចបានចុះស្រាវជ្រាវ ហើយឈានដល់បង្ក្រាបតែម្ដង។

តាមសមត្ថកិច្ច ឲ្យដឹងបន្តថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាម្ចាស់ហាង និងនាំខ្លួននារីបម្រើការ ជាអនីតិជន ចំនួន១២នាក់ ទៅសាកសួរ និងបន្តតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ភោជនីយដ្ឋាន «ប៉ាឧត្តម» ស្ថិតនៅក្នុងចំណោមភោជនីយដ្ឋានជាច្រើន នៅ
ជាប់ៗគ្នា តាមផ្លូវរថភ្លើង ។

ជាការកត់សម្គាល់ ភោជនីយដ្ឋានដែលជាកន្លែងផឹកស៊ីសប្បាយ មួយចំនួន មានលួចលាក់បង្កប់មានសេវាកម្ម ផ្លូវភេទ ដោយមាននារីៗវ័យក្មេងមួយចំនួន បានស្ម័គ្រចិត្តដោយខ្លួនឯង។ ទោះបីជាយ៉ាងណា មានបុគ្គលិកខ្លះល្អ មកធ្វើការ, ផឹកស៊ីកំដភ្ញៀវ ដើម្បីបានលុយធីប សិក្សារៀនសូត្រ និងផ្គត់ផ្គង់ជីវភាពគ្រួសារតែប៉ុណ្ណោះ ៕
