Sunday, November 24, 2024
Homeនយោបាយលោក​ប៊ិន ឈិន ទទួល​តួនា​ទីជំនួស​សម្តេច​សុខ អាន

លោក​ប៊ិន ឈិន ទទួល​តួនា​ទីជំនួស​សម្តេច​សុខ អាន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រគល់ភារកិច្ច តួនាទី បន្ថែមជូនលោកប៊ិន ឈិន បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រចាំការ ជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលទើប នឹងទទួលមរណភាព។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ១៨ ស..រ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារទាំងស្រុងដូចខាង ក្រោម 

ប្រការ១ ៖ ត្រូវបានប្រគល់ភារកិច្ចបន្ថែម ជូនឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រចាំការ ជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព។

ប្រការ២ ៖ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន និងឯកឧត្តមប៊ិន ឈិន ត្រូវអនុវត្តតាមសេចក្តី សម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ

គួរបញ្ជាក់ដែរថា លោកប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ កាលពីថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៧ ត្រូវបានសម្តេចនាយករដ្ឋន្ត្រីហ៊ុន សែន ចាត់តាំងជាប្រធានគណៈកម្មការរៀបចំបុណ្យសពសម្តេចសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី ដែលបានទទួលមរណភាព កាល ពីវេលាម៉ោង៦និង៣២នាទីល្ងាច ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន នោះផងដែរ។ ជាមួយគ្នានេះ ក៏ មានមជ្ឈដ្ឋានតាមដានសង្គម និងនយោបាយ មួយចំនួនជឿថា បន្ទាប់ពីត្រូវបានប្រគល់ភារកិច្ចបន្ថែមជារដ្ឋមន្ត្រីស្តីទី លោកប៊ិន ឈិន អាច នឹងត្រូវបានតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជំនួសសម្តេចសុខ អាន ក្រោយពេលពិធីបុណ្យសព បានបញ្ចប់រួចរាល់៕

RELATED ARTICLES