Thursday, November 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមេខ្យល់នាំមនុស្សឆ្លងដែន ស៊ី១នាក់ ៨ពាន់បាត

មេខ្យល់នាំមនុស្សឆ្លងដែន ស៊ី១នាក់ ៨ពាន់បាត

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យ បានបើករថយន្ត ១គ្រឿង ដឹកប្រជាពលរដ្ឋខ្មែរប្រុសស្រី ចំនួន៧នាក់ បម្រុងនាំឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់។ប្រតិបត្តិការបង្ក្រាបករណីនាំមនុស្សឆ្លងដែនខុសច្បាប់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥  នៅលើកំណាត់ផ្លូវជាតិលេខ 59A ស្ថិតក្នុងក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិ ការដ្ឋាននគរបាលស្រុកសំពៅ លូនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បានបង្ក្រាបករណីការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស (បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃ) ដែលបង្កឡើងដោយជនសង្ស័យ ចំនួន២នាក់ រួមមាន ទី១-ឈ្មោះអ៊ឹម សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកបើក បររថយន្ត មានលំនៅ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ឃាត់ខ្លួន) និងទី២-ឈ្មោះសៀក ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅក្នុងប្រទេសថៃ (ឃាត់ខ្លួនមិនទាន់បាន)។ បានធ្វើសកម្មភាពទាក់ទងនាំពលករ ចំនួន៧នាក់ រួមមាន ទី១-ឈ្មោះគា សារិក ភេទស្រី អាយុ៤០ឆ្នាំ មានលំនៅ ភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។ ទី២-ឈ្មោះរំ យួន ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។ ទី៣-ឈ្មោះយឿន ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ មានលំនៅ ភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ទី៤-ឈ្មោះសឿន ភក្តី ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅ ភូមិវាល ឃុំកណ្តាលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ទី៥-ឈ្មោះសេង សុខនី ភេទស្រី អាយុ២៧ឆ្នាំ មានលំនៅ ភូមិវាល ឃុំកណ្តាលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ទី៦-ឈ្មោះឆេត ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងទី៧-ឈ្មោះក្អាត់ ផាន់ណៃ ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅ ភូមិប្រាំដំឡើង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។

ជនសង្ស័យទាំង២នាក់ខាងលើ បម្រុងនាំប្រជាពលរដ្ឋខ្មែរ ទាំង៧នាក់ ឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ឆ្លងតាមអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ ៨ពាន់បាត។

ក្នុងកិច្ចប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ និងពលករ ចំនួន៧នាក់ (ស្រី៣) ព្រមទាំងដកហូតវត្ថុតាង រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ប្រផេះ នាំមកកន្លែងអធិការដ្ឋាននគរ បាលស្រុកសំពៅលូន ដើម្បីសាកសួរ៕

RELATED ARTICLES