Monday, December 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងបង្ហោះម៉ូតូ ប៉េអឹមចាប់ ៦នាក់

ក្មេងទំនើងបង្ហោះម៉ូតូ ប៉េអឹមចាប់ ៦នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ នៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វើ សកម្មភាពបង្ហោះម៉ូតូ នៅចំណុចក្បែរវត្តជាន់ឯក ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនក្មេងទំនើង ៦នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាព ទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យ ខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានដកហូតម៉ូតូ ៣គ្រឿង យកទៅរក្សាទុក រយៈពេល៣ខែ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លង មក ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរ៉ឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេស ក្មេងទំនើងបង្ហោះម៉ូតូ នៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូ រក្សារទុករយៈពេល៣ខែចំពោះការប្រព្រឹត្តលើកទីមួយ និង៦ខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី២ បន្តទៀត៕

RELATED ARTICLES