Friday, December 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមឃាតករថៃ ៨នាក់ ព្រួតចាក់ខ្មែរ ស្លាប់១ របួស១

ក្រុមឃាតករថៃ ៨នាក់ ព្រួតចាក់ខ្មែរ ស្លាប់១ របួស១

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ ១ក្រុម មានគ្នា ៨នាក់ បានធ្វើសកម្មភាពព្រួតវាយនិងចាក់ទៅលើសន្តិសុខជាជនជាតិខ្មែរ ចំនួន២នាក់ ទាំងកំរោល បណ្តាលឱ្យសន្តិសុខម្នាក់ បានបាត់បង់ជីវិតក្នុងថ្លុកឈាម នៅនឹងកន្លែង ចំណែកម្នាក់ទៀត រងរបួស។ រីឯក្រុមជនដៃដល់ទាំង ៨នាក់ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្ទះល្វែង អគារ A-110 បុរីសាន ស៊ានហូរ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជនរងគ្រោះដែលត្រូវក្រុមជនជាតិថៃ ព្រួតចាក់សម្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានអាយុ២៩ឆ្នាំ មុខរបរសន្តិសុខ ធ្វើការនិងស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តបាត់ ដំបង។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលរងរបួស មានឈ្មោះសុខ ជីនណាត ភេទប្រុស មុខរបរសន្តិសុខ យាមប្រចាំការនៅទីតាំងកើតហេតុខាងលើ និងត្រូវជាបងថ្លៃរបស់ជនរងគ្រោះដែលបាត់បង់ជីវិត។

តាមប្រភពបុរសរងគ្រោះ ឈ្មោះសុខ ជីនណាត ជាសន្តិសុខ និងជាបងថ្លៃរបស់ជនរងគ្រោះ ដែលបាត់បង់ជីវិត បានរៀបរាប់ប្រាប់ថា ពួកគាត់ទាំង២នាក់ គឺជាសន្តិសុខ យាមប្រចាំការនៅទីតាំងកើតហេតុខាងលើ ហើយនៅ ក្នុងផ្ទះនេះ មានជនជាតិថៃ ប្រុសស្រី សរុបចំនួន៨នាក់ ស្នាក់នៅ។ លុះមកដល់វេលាម៉ោងកើតហេតុ ជនសង្ស័ យជាជនជាតិថៃ បានចុះមកសុំបារី ពីពួកគាត់ជក់ រួចក៏ឡើងទៅលើវិញបាត់អស់ទៅ។ លុះបន្តិចក្រោយមក មានជនសង្ស័យ ចំនួន២នាក់ បានចុះមកសួរគាត់ថា “បាយមកឬនៅ?” គាត់ក៏ប្រាប់ថា “បន្តិចទៀត មកដល់ហើយ”។ គាប់ជួនម៉ូតូកង់បីដឹកបាយ ក៏បានមកដល់ល្មម ទើបគាត់បានស្រែកហៅជនរងគ្រោះជាប្អូនថ្លៃ ឱ្យឡើងទៅហៅក្រុមជនជាតិថៃ នោះ ចុះមកយកបាយហូប ស្រាប់តែរំពេចនោះ ក្រុមជនសង្ស័យដែលមានគ្នា ៣នាក់ បានស្ទុះរត់ចុះមកក្រោម ហើយបានស្ទុះចូលមកចាក់ជនរងគ្រោះ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមតែម្តង។ បន្ទាប់មក ជនដៃដល់បានមកចាប់ក្រៀកកគាត់ និងចាប់ដៃគាត់ជាប់ រួចព្យាយាមចាក់សម្លាប់គាត់ថែមម្នាក់ ទៀត តែគាត់បានព្យាយាមគេច និងរើបម្រះ រួចធាក់ជនសង្ស័យចេញ។ បន្ទាប់មកក៏ផ្អើលដល់ក្រុមជនជាតិថៃ នៅខាងលើ បានចុះមកក្រោម និងត្រូវបានជនដៃដល់ទាំង៣នាក់ នាំគ្នារត់ចូលទៅក្នុងផ្ទះវិញ ហើយគាត់ក៏ស្រែកឆោឡោ ហៅគេឯងជួយ និងខ្ទប់ទ្វារជាប់តែម្តង។

ចំណែកប្រជាពលរដ្ឋរស់នៅជិតខាងកន្លែងកើតហេតុ បានឱ្យដឹងថា ទីតាំងខាងលើ គេសង្កេតឃើញមានជន ជាតិថៃ ស្នាក់នៅជាន់លើ ហើយពេលល្ងាចៗ តែងចេញតាមវេរ៉ង់ដា ដើម្បីជក់បារី ជជែកគ្នា ប៉ុន្តែពុំដឹងថា ជនជាតិថៃ ទាំងនោះ ប្រកបរបរឬធ្វើការងារអ្វីនៅ ក្នុងទីតាំងផ្ទះ ខាងលើនោះទេ គឺឃើញមានតែកម្លាំងសន្តិ សុខខ្មែរ យាមកាមយ៉ាងតឹងរ៉ឹង ហ្មត់ចត់ណាស់។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះមកដល់ទីតាំងកើតហេតុខាងលើ និងបានឃាត់ខ្លួនបុរសជនជាតិថៃ សរុបចំនួន៨នាក់ ដែលខ្លះឃាត់ខ្លួនក្នុងបន្ទប់ និងខ្លះទៀតឃាត់ខ្លួននៅក្រោយផ្ទះល្វែងខាងលើ រួចបញ្ជូនយកទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

ជុំវិញករណីឃាតកម្មខាងលើនេះ កម្លាំងជំនាញនគរបាល និងអាវុធហត្ថក្រុងប៉ោយប៉ែត បាននិងកំពុងបន្តស្រាវជ្រាវរកមូលហេតុពិតប្រាកដ៕

RELATED ARTICLES